美国参议员戴恩斯访金边 洪玛奈会见 称赞德崇机场启用

分类外交
事件时间2026-11-26
地点金边
来源洪玛奈首相
发布时间2026/11/26 12:30
详情描述
11月26日上午,柬埔寨总理洪玛奈在金边和平宫会见美国蒙大拿州共和党参议员史蒂夫·戴恩斯,双方就双边关系与务实合作交换意见。
戴恩斯在会见中表示,关注柬埔寨各领域快速发展,特别提到德崇国际机场已投入运营,并对柬方接待表示感谢。他评价美柬关系与合作取得进展,并指出两国在能源和矿产资源领域仍有潜力,支持美国在这两个领域向柬埔寨转让技术、派出专家,以增强柬埔寨经济韧性。
洪玛奈对戴恩斯访柬表示欢迎,强调美国仍是柬埔寨重要市场,政府正努力推动双边贸易增长。他对美国企业在柬投资表示满意,并认为美国投资者将继续在柬寻找新机遇、扩大业务。双方还讨论了人口形势演变以及维护地区和全球和平繁荣等共同关心的问题。
会见中,洪玛奈感谢美国总统特朗普及美国政府此前积极斡旋柬泰停火,并继续关注柬泰边境局势,推动落实2025年10月26日吉隆坡联合声明。他向戴恩斯介绍了柬泰边境局势最新进展,强调柬埔寨坚持依据国际法、遵守两国现有公约与协议,以和平方式解决边界问题。
对关注柬美经贸的人士,能源与矿产领域是此次会见中双方明确提到的合作方向,后续可留意是否有具体技术合作或投资项目公布。在柬泰边境有业务往来的人员,可继续关注边境局势及吉隆坡联合声明的执行进展。会见具体合作项目未见披露,需以双方后续公告为准。
📋 简要摘要 ▸
11月26日上午,柬埔寨总理洪玛奈在和平宫会见美国蒙大拿州共和党参议员史蒂夫·戴恩斯,双方就双边关系与务实合作交换意见。戴恩斯对柬埔寨各领域快速发展表示关注,并特别提到德崇国际机场已投入运营,同时对柬方的热情接待表示感谢。柬方通稿将此次会见定位为两国关系持续改善的积极信号,会见细节未披露具体合作项目。
📋 完整原文 ▸
**សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋ Montana ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងភាពរួសរាយរាក់ទាក់ប្រកបដោយភាពស្មោះត្រង់របស់ប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តមក៏បានបញ្ជាក់ជូនសម្ដេចធិបតីផងដែរថា កម្ពុជា និងសហរដ្ឋអាមេរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានទាំងវិស័យថាមពល និងធនធានរ៉ែ ដោយឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាម៉េរិកលើវិស័យទាំងពីរនេះ សំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នាឱកាសនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។ សម្តេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសអាមេរិក ដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជាក់ថា វិនិយោគិនអាមេរិកនឹងបន្តស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
សម្តេចធិបតី និងឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាប្រឈមសំខាន់ៗដែលជាផលប្រយោជន៍រួម ក្នុងនោះរួមមាន ការវិវត្តនៃស្ថានភាពប្រជាសាស្ត្រ និងការថែរក្សាសុខសន្ដិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដើរតួនាទី និងជួយសម្របសម្រួលយ៉ាងសកម្ម ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នាពេលកន្លងមក និងនៅតែបន្តយកចិត្តទុកចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយសហរដ្ឋអាមេរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមសមាជិកព្រឹទ្ធសភាអាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
🌐 [Website](https://hunmanet.gov.kh/)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia