柬埔寨司法部长高乐会见加拿大驻柬大使








分类外交新闻
事件时间2026年4月23日下午
地点柬埔寨司法部
来源柬埔寨司法部
发布时间2026/04/23 20:57
详情描述
2026年4月23日下午,柬埔寨副总理兼司法部长高乐在司法部会见加拿大驻柬埔寨大使克里斯蒂安·德罗什及其随行人员。
高乐对加拿大在柬埔寨重新设立大使馆表示欢迎,认为此举体现了加拿大对双边关系的重视。克里斯蒂安·德罗什对此表示感谢。
双方在会谈中重点讨论了柬埔寨第七届政府在法律与司法体系方面的改革工作,并就筹建商事法庭的相关事宜交换了意见。双方一致认为,通过提升司法服务的质量与效率,将有助于增强投资者对柬埔寨的信心。此外,双方还就进一步加强两国在司法领域的合作进行了探讨,并确认将持续深化柬埔寨司法部与加拿大驻柬大使馆之间的工作联系。
📋 简要摘要 ▸
2026年4月23日,柬埔寨副总理兼司法部长高乐会见加拿大驻柬大使克里斯蒂安·德罗什。双方就第七届政府的司法改革、商事法庭筹建以及加强两国司法领域合作进行了深入探讨,旨在提升司法服务质量并增强投资者信心。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម Christian DesRoches អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម Christian DesRoches អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Christian DesRoches និងសហការីមកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងសេចក្តីរីករាយចំពោះការវិលត្រឡប់របស់កាណាដាសាជាថ្មីក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការងារមួយចំនួនដូចជា ការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និង ការរៀបចំនូវតុលាការពាណិជ្ជកម្ម សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ដើម្បីបង្កើនជំនឿទុកចិត្តរបស់វិនិយោគិននៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Christian DesRoches បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងទំនាក់ទំនងល្អរវាងក្រសួងយុត្តិធម៌ ជាមួយស្ថានទូតប្រទេសកាណាដា។