柬埔寨首相洪玛奈与法国总统马克龙在巴黎举行会晤

分类外交
事件时间2026年4月8日
地点法国巴黎
来源柬埔寨通讯社
发布时间2026/04/09 09:07

详情描述

柬埔寨首相洪玛奈与法国总统马克龙在巴黎会晤,双方强调在能源、卫生及文化遗产领域的深厚合作,并确认马克龙将于今年11月访问金边。
📋 完整原文 ▸
ឯកឧត្តមប្រធានាធិបតីបារាំង៖ កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ (AKP ប៉ារីស) «សូមអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមប្រធានាធិបតីបារាំង បានបន្តថា៖ "រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ"។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីបារាំង បានបញ្ជាក់បន្ថែមផងដែរថា៖ "តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ខ្ញុំនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង"។ ដោយ ផែន រតនៈ (ប្រភព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា) **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia