司法部与银行协会探讨庭外纠纷解决机制 提升金融效率










分类法律
事件时间2026-09-18 09:00
地点金边
来源柬埔寨司法部
发布时间2026/09/18 15:48
详情描述
2026年9月18日上午,柬埔寨副总理兼司法部部长、国家庭外纠纷解决局(ADR)主席高利顺,在司法部会见柬埔寨银行协会及柬埔寨小额信贷协会代表团。此次会议由银行协会主席Rath Sophoan及小额信贷协会主席Sok Voeun带队,司法部及国家庭外纠纷解决局相关领导、金融服务消费者保护中心(FCPC)负责人出席。
双方就加强国家庭外纠纷解决局与金融协会间的合作,以及处理金融机构在法院审理中的案件进行讨论。协会代表提出,希望建立由司法部及相关方参与的协调机制,以加快金融领域案件的审理进度,提升司法效率,从而维护投资环境并增强国内外投资者的信心。
针对协会的诉求,高利顺表示,司法部将研究成立专门工作组,以推动金融领域案件在法院的审理进程。同时,他提出三点建议:一是鼓励银行及小额信贷机构更多使用公证服务,利用公证文书的执行力减少诉讼程序;二是鼓励金融机构继续利用国家庭外纠纷解决局的调解服务,该局达成的调解协议具有与法院终审判决同等的执行效力,且多数案件能通过当事人自愿履行达成解决。
国家庭外纠纷解决局旨在通过非诉讼方式高效处理各类纠纷,以减轻法院的案件审理压力。
📋 简要摘要 ▸
司法部部长高利顺会见柬埔寨银行协会及小额信贷协会代表,就加强庭外纠纷解决机制进行工作讨论,旨在通过非诉讼手段高效处理金融领域争议。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ និងគណៈប្រតិភូនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដឹកនាំដោយ លោក សុខ វឿន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹងកិច្ចសហការរវាង អ.ដ.ក. និងសមាគមទាំងពីរ រួមនិងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងរបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ កិច្ចជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុតិ្តធម៌ និង អ.ដ.ក., ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងនាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងជាប្រធាន អ.ដ.ក. បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូនៃសមាគមទាំងពីរ និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង អ.ដ.ក. និងសមាគមទាំងពីរ ដែលបានចូលរួមចំណែកដល់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោកប្រធានសមាគមទាំងពីរបានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងអំពីសំណូមពរក្នុងការង្កើតឱ្យមានជាយន្តការសមស្របណាមួយ ដែលមានការចូលរួមពីក្រសួងយុត្តិធម៌ និងតួអង្គពាក់ព័ន្ធ ដើម្បីចូលរួមក្នុងការជំរុញពន្លឿនការដោះស្រាយសំណុំរឿងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅតាមស្ថាប័នតុលាការ ឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយគុណភាព ដើម្បីធានាបាននូវបរិយាកាសវិនិយោគល្អ និងបង្កើនជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគិនជាតិ និងអន្តរជាតិ។
ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលយកនូវសំណើរបស់សមាគមទាំងពីរ និងបានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖
ទី១- ក្រសួងនឹងសិក្សាលទ្ធភាពបង្កើតឱ្យមានក្រុមការងារមួយ ដើម្បីជួយជំរុញពន្លឿនការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិស័យធនាគារ-ហិរញ្ញវត្ថុ នៅតាមតុលាការឱ្យបានឆាប់រហ័ស។
ទី២- លើកទឹកចិត្តឱ្យសមាគមទាំងពីរផ្សព្វផ្សាយ និងជំរុញដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់សេវាសារការីឱ្យបានកាន់តែច្រើន ដែលតាមច្បាប់ លិខិតសារការី គឺជាលិខិតអនុវត្ត ដែលអាចជួយកាត់បន្ថយនីតិវិធីប្តឹងផ្តល់នៅតុលាការ។
ទី៣- លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្តប្រើប្រាស់សេវារបស់ អ.ដ.ក. ក្នុងការជួយសម្រុះសម្រួលបញ្ចប់វិវាទ ដោយកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់ អ.ដ.ក. ដែលកើតចេញពីឆន្ទៈព្រមព្រៀងរបស់គូភាគី គឺមានអានុភាពអនុវត្ដដូចសាលក្រមស្ថាពររបស់តុលាការ ហើយកំណត់ហេតុរបស់ អ.ដ.ក. នេះ ភាគច្រើនត្រូវបានគូភាគីយល់ព្រមអនុវត្តដោយស្ម័គ្រចិត្ត។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 [ ](https://www.youtube.com/channel/UCNPTgP5FDOSdDbDJ2DAgYjg)🌐[ វេបសាយ Website](https://nadr.gov.kh/) | 🌐[ ហ្វេសប៊ុក Facebook](https://web.facebook.com/nadrcambodia)
🌐 [តេឡេក្រាម Telegram](https://t.me/nadrcambodia) |📍[ ទីតាំង Location](https://maps.app.goo.gl/b8EFDqtNviaPYsCo7)
📱 [យូធូប Youtube](https://www.youtube.com/channel/UCNPTgP5FDOSdDbDJ2DAgYjg) | 📱 [តិកតុក Tiktok](https://www.tiktok.com/@nadrcambodia?_t=ZS-8upu5OdpQAR)