洪玛奈会见胡志明共青团代表 强化柬越青年交流机制

分类政治
地点越南河内
来源洪玛奈首相
发布时间2026/06/10 09:34
详情描述
2026年6月9日下午,柬埔寨首相洪玛奈在越南河内会见了胡志明共青团中央委员会第一书记布伊·光辉。此次会晤是在洪玛奈赴越出席第3届东盟未来论坛期间进行的。
布伊·光辉向洪玛奈汇报了柬埔寨人民党青年团与胡志明共青团近期交流的成果。双方青年组织已达成共识,计划在2027年柬越建交60周年之际,在两国边境省份举办系列庆祝活动,以深化双边友谊与团结。
洪玛奈对两国青年间的交流表示肯定,并强调青年关系是柬越双边关系的重要基础。他鼓励柬埔寨、越南以及老挝的青年建立年度定期交流机制,以传承两国老一辈领导人建立的友好传统。
洪玛奈对青年组织筹备建交60周年纪念活动的倡议表示支持。他指出,柬越两国政府已达成一致,将共同举办各类活动,以确保这一历史性纪念时刻的丰富性与深远意义。双方一致认为,加强各层级的沟通与互动,是推动两国关系迈向新高度的关键因素。
📋 简要摘要 ▸
洪玛奈总理在河内会见胡志明共青团中央委员会第一书记布伊·光辉。双方讨论了柬越青年交流机制,并计划在2027年建交60周年之际,在边境省份举办系列庆祝活动,以深化两国青年间的友谊与团结。
📋 完整原文 ▸
សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅរដ្ឋធានីហាណូយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានគោរពជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបពិភាក្សាការងាររវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជននៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នាពេលថ្មីៗនេះ ដែលក្រុមយុវជននៃប្រទេសទាំងពីរបានឯកភាពរួមគ្នារៀបចំព្រឹត្តិការណ៍ និងសកម្មភាពនានាឱ្យបានអធិកអធម ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។
ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយអត្ថន័យ និងការបន្តស្វែងយល់ពីគ្នាទៅវិញទៅមករវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជននៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យយុវជនកម្ពុជា-វៀតណាម ក៏ដូចជាយុវជនកម្ពុជា-ឡាវ-វៀតណាម បង្កើតយន្តការជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានទៀងទាត់ ជាពិសេសឱ្យបានរៀងរាល់ឆ្នាំ ដើម្បីរក្សាសាមគ្គីភាព, មិត្តភាព និងបន្តពូនជ្រំប្រពៃណីនៃការភ្ជាប់ទំនាក់ទំនងល្អប្រសើរ ដែលបន្សល់ទុកតាំងពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ។
សម្ដេចធិបតីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់យុវជននៃប្រទេសទាំងពីរ ក្នុងការរៀបចំកម្មវិធី និងសកម្មភាពឱ្យបានអធិកអធម ដេីម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំក្រោយ។ សម្តេចធិបតីបានបន្ថែមថា ក្នុងកម្រិតរដ្ឋាភិបាល, ប្រទេសទាំងពីរ ក៏បានឯកភាពគ្នារៀបចំសកម្មភាព និងព្រឹត្តិការណ៍រួមគ្នា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកាន់តែមានភាពសម្បូរបែប អធិកអធម និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ថែមទៀត។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក៏បានបញ្ជាក់បន្ថែមថាការបង្កើនការស្វែងយល់ និងការប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្មនិង យ៉ាងទៀងទាត់ នៅគ្រប់កម្រិត គឺជាកក្តាគន្លឹះដ៏សំខាន់ នៅក្នុងការបន្តថែរក្សាប្រពៃណីនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពស៊ីជម្រៅ និងឈានជើងឡើងទៅកាន់កម្រិតថ្មីមួយទៀត៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia