洪森宣布全额资助患病教师莫索潘 治疗费用由其个人承担
分类社会
事件时间2026-05-17 22:50
地点金边
来源新柬埔寨日报
发布时间2026/05/17 22:50
详情描述
2026年5月17日晚,柬埔寨代国家元首洪森宣布,将全额承担患病教师莫索潘(Mov Sophan)的全部治疗费用。
莫索潘现年26岁,此前在波罗勉省任教。她在入职约4个月后患病,目前已停职治疗超过2个月。莫索潘患有肾衰竭晚期,且自幼丧母。近期,她在社交媒体发布视频寻求医疗援助,引发社会关注。
洪森在获悉相关情况后,指示盛田(Seng Tieng)介入处理。盛田已与金边甘密医院(Calmette Hospital)院长孔桑雅(Kong Sanya)进行沟通,针对莫索潘的病情制定后续治疗方案,目前已有积极进展。盛田计划于次日与莫索潘会面,进一步落实治疗安排。
📋 简要摘要 ▸
洪森宣布将全额承担患有肾衰竭晚期的年轻教师莫索潘的治疗费用。莫索潘现年26岁,在波罗勉省任教,因病已停职治疗。在得知其困境后,洪森指示盛田协助对接金边甘密医院院长孔桑雅,确保其获得及时救治。此举在柬埔寨社会引发高度关注,彰显了对教育工作者福利的重视。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលរ៉ាប់រងព្យាបាលអ្នកគ្រូវ័យក្មេង ដែលកំពុងប្រឈមជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសនៅយប់នេះថា នឹងទទួលរ៉ាប់រងចំណាយព្យាបាលទាំងស្រុង ដល់អ្នកគ្រូ ម៉ូវ សុផាន់ ដែលកំពុងប្រឈមជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ។
តាមសារដែលសម្តេចបានបង្ហោះ បានឱ្យដឹងថា មានសប្បុរសជនជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូរូបនេះ ហើយក្រោយពេលទទួលបានព័ត៌មានតាមរយៈ ឯកឧត្តម សេង ទៀង សម្តេចបានសម្រេចទទួលខុសត្រូវលើការព្យាបាលទាំងមូលចាប់ពីពេលនេះតទៅ។
សម្តេចក៏បានបញ្ជាក់ថា នៅថ្ងៃបន្ទាប់ ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូ ដើម្បីពិភាក្សាដំណោះស្រាយបន្ត បន្ទាប់ពីមានការពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបង្ហាញថាមានសញ្ញាវិជ្ជមានខ្លះរួចហើយ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីអ្នកគ្រូវ័យ ២៦ឆ្នាំ ដែលទើបប្រឡងជាប់ជាគ្រូកិច្ចព្រមព្រៀង បានបង្ហោះវីដេអូសុំជំនួយលើបណ្តាញសង្គម ដោយសង្ឃឹមទទួលបានការឧបត្ថម្ភសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរនេះ។
អ្នកគ្រូ ម៉ូវ សុផាន់ ដែលកំពុងបង្រៀននៅខេត្តព្រៃវែង បានធ្លាក់ខ្លួនឈឺក្រោយបម្រើការងារបានប្រមាណ ៤ខែ ហើយបានសម្រាកព្យាបាលជាង ២ខែមកហើយ។ យុវតីរូបនេះក៏ជាកុមារកំព្រាម្តាយតាំងពីវ័យក្មេងផងដែរ។
សកម្មភាពជួយនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ និងសុខុមាលភាពគ្រូបង្រៀននៅកម្ពុជា។