三波雷古寺申遗成功9周年 曾为真腊王国都城

三波雷古寺申遗成功9周年 曾为真腊王国都城
类型文化
地点磅通省
发布时间2026/07/08 08:50

详情描述

今日是三波雷古寺列入联合国教科文组织世界遗产名录9周年纪念日。该遗址于2017年7月8日在波兰克拉科夫举行的世界遗产委员会会议上正式申遗成功。 三波雷古寺位于磅通省三波雷古县,曾是真腊王国时期的都城,原名为“伊奢那补罗”。该遗址由伊奢那跋摩国王于公元6世纪末至8世纪期间主持修建,建筑群主要分为三组:北部三波雷古寺群、中部塔寺群(狮子寺)以及南部寺群(亚亚潘寺或纳克潘寺)。 作为柬埔寨重要的历史文化地标,三波雷古寺见证了真腊王国的都城变迁与建筑艺术发展。
📋 简要摘要 ▸
今日为三波雷古寺列入世界遗产名录9周年。该遗址位于磅通省,曾是真腊王国都城“伊奢那补罗”,由多组古寺组成,是柬埔寨重要的历史文化地标。
📋 完整原文 ▸
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦) តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។ ​ នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។ "កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប" [Facebook](https://www.facebook.com/rumlech9/) | [Facebook](https://www.facebook.com/share/1C7Fatvbeb/?mibextid=wwXIfr) | [Facebook](https://www.facebook.com/profile.php?id=61582633534888) | [Telegram](https://t.me/rumlech9) | [ TikTok](https://www.tiktok.com/@rom.lech) | [YouTube](https://www.youtube.com/@rumlech) | [Instagram](https://www.instagram.com/rumlech/) | [X](https://x.com/RumLech_News) | [Website](https://s-romlechnews.com.kh/)