ABA银行斋月慈善活动
| 子分类 | 综合资讯 |
| 发布时间 | 2026-03-16 18:03 |
详情描述
ABA银行向磅湛省和特本克蒙省的350户穆斯林家庭捐赠食品,并回顾了此前对穆斯林学校的修缮支持。
🌙 ក្នុងខែ រ៉ម៉ាឌន នេះ ABA មានសេចក្ដីរីករាយដែលបានគាំទ្រ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) តាមរយៈការផ្ដល់ស្បៀងអាហារដល់បងប្អូនសាសនិកឥស្លាមដែលមានជីវភាពខ្វះខាតចំនួន 350 គ្រួសារ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ កញ្ចប់អាហាររួមមាន អង្ករ មី ទឹកដោះគោ និងសម្ភារៈចម្អិនចាំបាច់ជាច្រើនទៀត នឹងជួយឲ្យពួកគាត់រៀបចំអាហារប្រចាំថ្ងៃបានគ្រប់គ្រាន់ ក្នុងអំឡុងខែដ៏ពិសិដ្ឋនេះ ខណៈសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ។ អានបន្ថែម៖ https://bit.ly/472mJUA
គំនិតផ្ដួចផ្ដើមនេះ បន្ដពីកិច្ចសហការកន្លងទៅរបស់យើងខ្ញុំជាមួយសមាគម CATA កាលពីឆ្នាំ 2024 ដោយកាលនោះ ABA បានបរិច្ចាគទឹកប្រាក់ 33 លានរៀល សម្រាប់ការជួសជុលកែលម្អឡើងវិញនូវអគារសិក្សាមូស្លីមចំនួន 2ខ្នង នៅសង្កាត់ខ្សាម ខេត្តកំពង់ឆ្នាំង ដើម្បីបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរជូនដល់សិស្សានុសិស្ស។
ABA បន្ដបេសកកម្មរបស់ខ្លួន ឆ្ពោះទៅសម្រេចបានសហគមន៍កាន់តែរឹងមាំ ប្រកបដោយបរិយាបន្ននៅទូទាំងប្រទេសកម្ពុជា។
#ABABank #CATA