推荐给现代农民的4款农业应用

类型OTHER
发布时间2026/03/15 13:38

详情描述

推荐了TVET E-Learning、Chamka、Tonlesap和AgriLibrary四款免费农业应用,旨在帮助农民获取种植技术、市场信息及专业知识。
📋 完整原文 ▸
📱 កម្មវិធីទាំង ៤ ដែលកសិករសម័យថ្មីគួរមាន (សូមចាប់ពីលេខ 4ទៅមុន)៖ 4️⃣ TVET E-Learning: ជាប្រភពមេរៀនបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ ដែលមានមេរៀនកសិកម្មច្បាស់លាស់ តាំងពីកម្រិតដំបូង រហូតដល់បច្ចេកទេសកម្រិតខ្ពស់។ 3️⃣ Chamka (ចំការ): កម្មវិធីដ៏ពេញនិយមសម្រាប់បងប្អូនកសិករ ដែលផ្តល់នូវបច្ចេកទេសដាំដុះ ការមើលថែទាំដំណាំ និងព័ត៌មានទីផ្សារកសិផលផ្សេងៗ 2️⃣ Tonlesap (ទន្លេសាប): ជួយឲ្យបងប្អូនទទួលបានចំណេះដឹងថ្មីៗ អំពីការដាំដុះ និងការតភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យកសិកម្ម។ 1️⃣ AgriLibrary (បណ្ណាល័យកសិកម្ម): ដូចឈ្មោះកម្មវិធីអញ្ចឹង គឺវាជាឃ្លាំងផ្ទុកឯកសារ សៀវភៅ និងឯកសារស្រាវជ្រាវកសិកម្មយ៉ាងសម្បូរបែប ដែលចេញពីប្រភពផ្លូវការ និងគួរឲ្យទុកចិត្តបំផុត។ 💡 ហេតុអ្វីគួរប្រើកម្មវិធីទាំងនេះ? ✅ ឥតគិតថ្លៃ ១០០%: មិនចាំបាច់ចំណាយប្រាក់សូម្បីមួយរៀល។ ✅ ប្រភពច្បាស់លាស់: ឯកសារត្រូវបានរៀបចំដោយអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ។ ✅ ងាយស្រួល: អាចរៀនសូត្របានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ។ សាកល្បងទាញយកមកសិក្សាទាំងអស់គ្នា ដើម្បីពង្រឹងចំណេះដឹង និងបង្កើនទិន្នផលកសិកម្មយើងឲ្យកាន់តែប្រសើរ! ប្រភព: Grow KH