警惕

发布时间2026/09/30 10:34

详情描述

近期有传言称,将柬埔寨身份证照片设置为社交媒体头像可以防止账号被封,柬埔寨相关部门对此明确辟谣,强调此类说法完全不实,且Facebook官方绝无此类规定。 严禁将身份证件上传至社交媒体或进行公开展示。身份证件包含姓名、性别、出生日期、出生地、住址、个人特征及身份证号码等核心隐私信息。一旦这些信息泄露,不法分子无需本人授权即可利用其进行非法活动。 身份证信息被盗用可能导致以下严重后果:冒用个人身份;以本人名义注册电话号码用于诈骗或其他违法行为;利用个人身份信息开设银行账户或加密货币账户进行洗钱,导致本人在不知情的情况下成为犯罪嫌疑人;利用个人信息实施针对本人的诈骗;利用AI或深度伪造技术进行诈骗及其他犯罪活动;对个人生活造成严重干扰。 目前,全球范围内存在大量身份证件及护照信息在暗网及非法市场被公开售卖,供犯罪分子进行洗钱及各类违法活动。若个人信息被滥用,可能导致名下出现未经授权的银行账户、加密货币账户或电话号码。 若此前已将身份证件上传至社交媒体,建议立即删除相关内容,并密切关注个人银行账户动态及信用记录,以防财产损失及法律风险。
📋 简要摘要 ▸
提醒公众切勿将身份证件作为社交媒体头像或公开展示,以防被不法分子利用进行诈骗、洗钱等非法活动。
📋 完整原文 ▸
ស្វែងយល់ពីសារៈសំខាន់នៃអត្តសញ្ញាណប័ណ្ណរបស់អ្នកទាំងអស់គ្នា! ជាដំបូងសូមកបកស្រាយដើមហេតុសិន ព្រោះមានការញ៉ុញ៉ុងថា ឱ្យប្រជាពលរដ្ឋយក “អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ” ថតដាក់ជា Profile Facebook កុំអោយគេបិទគណនី Facebook។ វាពិតជាមិនមានព័ត៌មានបែបនោះនោះទេ! បើទោះបីជាមានបងប្អូនក៏មិនត្រូវយកអត្តសញ្ញាណប័ណ្ណបងប្អូនទៅបង្ហោះដោយចំហរព្រោះតែចង់ដូរទៅនឹងគណនីបណ្តាញសង្គមនោះដែរ រឿងនេះមិនអាចនឹងកើតឡើងនោះទេ Facebook ច្បាស់ណាស់នឹងបះជើងត្រឹមតែមួយយប់ទេបើធ្វើបែបនឹង។ ក្នុងអត្តសញ្ញាណប័ណ្ណបងប្អូនមានទិន្ន័យ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន ភិនភាគបុគ្គល លេខសម្គាល់អត្តសញ្ញាណ ប្រសិនបើបងប្អូនបានធ្វើអោយបាត់បង់ព័ត៌មានទាំងនេះ ដោយបើកជំហរ វាប្រៀបដូចជាបងប្អូនបានបាត់បង់ខ្លួនឯងដែរ។ គេអាចយកអត្តសញ្ញាណបងប្អូនទៅធ្វើសកម្មភាពមួយចំនួនដែលមិនចាំបាច់ស្នើរសុំបងប្អូនទេ -ក្លែងអត្តសញ្ញាណជាអ្នក -ចុះឈ្មោះទិញលេខទូរស័ព្ទឈ្មោះអ្នក ប្រើសកម្មភាពឆបោកឬសកម្មភាពផ្សេងៗទៀតដែលខុសនឹងច្បាប់ -ប្រើអត្តសញ្ញាណទៅបំពេញគណនីធនាគារ ឬ គ្រីបតូដើម្បីលាងសម្អាតប្រាក់ បងប្អូននឹងក្លាយទៅជាឧក្រិដ្ឋជនដោយមិនដឹងខ្លួន -បងប្អូនអាចនឹងត្រូវបានជនឆបោកប្រើប្រាស់ព័ត៌មាននេះមកឆបោកបងប្អូនផងដែរ -គេអាចនឹងយកព័ត៌មានទាំងនេះទៅប្រើប្រាស់បច្ចេកវិទ្យា Ai / DeepFake ដើម្បីឆបោក និង សកម្មភាពបទល្មើសផ្សេងៗ -ការរំខាន និង ប៉ះពាល់ដល់អាយុជីវិតបងប្អូន។ នេះមិនមែនជាការបន្លាចទេ វាជាករណីទូទាំងពិភពលោកដែលបច្ចុប្បន្ននេះមានអត្តសញ្ញាណប័ណ្ណ / Passport ជាច្រើនប្រទេសដែលត្រូវបានដាក់លក់លើ Dark Web និង តាមទីផ្សារងងឹតផ្សេងៗទៀតដើម្បីអោយឧក្រិដ្ឋជនទិញយកទៅបម្រើដល់ការឆបោករបស់ខ្លួន ជាពិសេស លាងសម្អាតប្រាក់ និង សកម្មភាពខុសច្បាប់ជាច្រើនទៀត។ សូមប្រយ័ត្នអោយមែនទែន ស្រាប់តែសុខសុខ ឈ្មោះមួយទៅឆែកមើលឃើញមានកុងធនាគារ មានគណនី គ្រីបតូ មានលេខទូរស័ព្ទផ្សេងទៀតដោយមិនដឹងខ្លួន!