实居省发生盗车肇事逃逸案 致3人死亡







预警类型治安
严重程度高
地点实居省
发布时间2026/08/03 18:43
详情描述
8月3日凌晨4时55分,实居省三岐穆尼杰县发生一起盗窃自卸车案件。一名嫌疑人潜入受害者家中,盗走一辆白色尼桑自卸车并驶向51号公路。现场遗留有嫌疑人作案时使用的摩托车、剪刀、刀具及角铁。
当日上午10时30分,警方锁定并逮捕了27岁的嫌疑人塔克(Tha Keov)。经审讯,嫌疑人承认盗车事实,并交代在驾车沿51号公路行驶至昂斯努县时,因吸毒后神志不清,导致车辆失控撞向两辆摩托车,随后冲入路边民宅。
此次事故造成3人死亡,并导致民宅损毁。目前,警方已将嫌疑人扣押,案件正在进一步处理中。
针对此类治安风险,提醒广大车主务必加强车辆防盗措施,夜间停车应停放在安全区域并锁好车门。同时,由于涉毒人员驾驶行为具有极高不可控性,民众在路边居住或出行时,若发现异常行驶的重型车辆,请务必保持警惕并及时避让,以防发生意外。
📋 简要摘要 ▸
实居省发生一起盗窃自卸车并肇事逃逸案件,嫌疑人吸毒后驾车撞死3人并冲入民宅,目前警方已将其逮捕。
📋 完整原文 ▸
⭕️បន្ថែម ÷ឃាត់ខ្លួនករណីចោរលួចឡានបែន ហើយបើករត់គេចខ្លួនយ៉ាងលឿន ជ្រុលចង្គូតបុកម៉ូតូ២គ្រឿងបណ្តាលអោយមនុស្សប្រុស-ស្រី០៣នាក់ស្លាប់ ហើយបន្តបុករះចូលផ្ទះប្រជាពលរដ្ឋនៅផ្លូវ៥១
#កំពង់ស្ពឺ .ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥៥នាទី នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចឡានបែន មួយកើតឡើងដែលបង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចូលលួចបើកឡាន០១គ្រឿង ម៉ាកNISSAN ពណ៌សរ ដែលជនរងគ្រោះបានទុកឡាននៅខាងជើងផ្ទះ ហើយបានបើកចេញទៅសំដៅផ្លូវជាតិលេខ៥១បាត់ទៅ ក្រោយកើតហេតុ ជនសង្ស័យខាងលើបានបន្សល់ទុកវត្ថុតាងនៅនិងកន្លែងកើតហេតុរួមមាន ម៉ូតូ០១គ្រឿង កន្ត្រៃ០១ដើម កាំបិត០១ដើម និងដែកជ្រុង០១ដើម ។
-ជនរងគ្រោះ ឈ្មោះ សុខ វិថី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ វេលាម៉ោង១០និង៣០នាទី បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន០១នាក់ ឈ្មោះ ថា គើវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម លួចយកឡានបែនខាងលើ បើកចេញសំដៅឡើងទៅលើផ្លូវជាតិលេខ៥១ ហើយបើកក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ក៏បានបើកបុករះម៉ូតូចូលទៅក្នុងផ្ទះរបស់គេ ហើយបានចុះពីលើឡានរត់គេចខ្លួន។
-ចំពោះជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
វត្ថុតាងដកហូត: ម៉ូតូ០១គ្រឿងម៉ាកPGX POPZ ពណ៌សរ,កន្ត្រៃ០១ដើម,កាំបិត០១ដើម,ដែកជ្រុង០១ដើម ។
ករណីនេះកម្លាំងជំនាញកំពុងសាកសួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។