商务部举办青年辩论赛 探讨数字贸易发展










类型辩论赛
时间2026-09-13
地点钻石岛
票价免费
组织商务部
发布时间2026/09/13 16:26
活动详情
柬埔寨商务部将于2026年9月13日下午,在钻石岛会展中心举办青年辩论赛半决赛,活动主题为“柬埔寨数字贸易”。此次活动旨在提升青年群体对数字贸易的认知,通过挖掘创新观点,为柬埔寨数字经济发展路径提供参考。
半决赛分为两轮进行,由来自多所高等院校的代表队展开辩论。第一轮辩论由金边皇家大学(正方)对阵柬埔寨数字技术学院(反方),辩题为“柬埔寨应优先建立受监管且高问责制的数字市场,而非建立低门槛的包容性环境以支持非正规及初创在线业务”。
第二轮辩论由金边美国大学(正方)对阵柬埔寨凯姆埃德学院(反方),辩题为“柬埔寨应优先支持具备区域竞争力的数字贸易业务,而非向微型、小型及中型企业提供广泛的数字贸易支持”。
本次辩论赛不仅是展示青年学生思辨能力的平台,也体现了商务部在推动人力资源开发、政策制定及法律法规建设方面的投入,旨在支持柬埔寨电子商务及数字贸易的可持续发展。活动面向公众免费开放。
📋 简要摘要 ▸
商务部于9月13日在钻石岛会展中心举办青年辩论赛半决赛,主题为“柬埔寨数字贸易”,旨在通过青年视角探讨数字经济发展路径。
📋 完整原文 ▸
**ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»**
**...**
**(ភ្នំពេញ)៖** នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្មបានរៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ដើម្បីបណ្ដុះស្មារតីស្រាវជ្រាវ លើកកម្ពស់ការយល់ដឹង និងទាញយកទស្សនទានថ្មីៗពីសមត្ថភាព និងវិចារណញាណរបស់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដែលជាចលករយ៉ាងសំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
សម្រាប់ «វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» នាពេលនេះ ត្រូវបានបែងចែកជាពីរជុំ ដោយមានការតស៊ូមតិរវាងក្រុមនិស្សិតតំណាងមកពីគ្រឹះស្ថានឧត្តមសិក្សាឈានមុខ ដូចខាងក្រោម៖
**- ជុំទី១៖** ការតស៊ូមតិរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP - ក្រុមស្រប) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT - ក្រុមបដិសេធ) លើ**ប្រធានបទ៖** «កម្ពុជាគប្បីផ្តល់អាទិភាពលើការបង្កើតទីផ្សារឌីជីថលដែលមានការគ្រប់គ្រងតាមបទប្បញ្ញត្តិ និងមានគណនេយ្យភាពខ្ពស់ ជាជាងការបង្កើតបរិយាកាសប្រកបដោយបរិយាបន្នដែលមានរបាំងទាបសម្រាប់ធុរកិច្ចក្រៅប្រព័ន្ធ និងធុរកិច្ចតាមអនឡាញដែលទើបចាប់ផ្តើមដំបូង»។
- **ជុំទី២៖** ការតស៊ូមតិរវាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP - ក្រុមស្រប) និងវិទ្យាស្ថានខេមអេដ (CamEd - ក្រុមបដិសេធ) លើ**ប្រធានបទ៖** «កម្ពុជាគប្បីផ្តល់អាទិភាពលើការគាំទ្រពាណិជ្ជកម្មឌីជីថលឱ្យចំគោលដៅដល់ធុរកិច្ចដែលមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាជាងការគាំទ្រពាណិជ្ជកម្មឌីជីថលដែលមានលក្ខណៈទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)»។
កម្មវិធីនេះមិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាព និងភាពវៃឆ្លាតរបស់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស ការកសាងគោលនយោបាយ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថលនៅកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន៕
#ក្រសួងពាណិជ្ជកម្ម #MinistryOfCommerce #ពាណិជ្ជកម្មឌីជីថល #ជជែកដេញដោលយុវជន #DigitalTrade #YouthDebate2026 #ECommerce #MSMEs #Cambodia #DTF2026 #MOC2026
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))