卫生部与全球基金合作 启动2027至2029年疟疾防治计划

卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
卫生部与全球基金合作 启动2027至2029年疟疾防治计划
1/9
分类医疗
事件时间2026-10-20
地点金边
来源柬埔寨卫生部
发布时间2026/10/23 11:32

详情描述

2026年10月20日,柬埔寨卫生部国务秘书尤·桑巴(Youk Sambath)在金边会见全球基金(The Global Fund)代表伊扎斯昆·加维里亚(Izaskun Gaviria),双方就柬埔寨疟疾消除工作的进展及2027年至2029年疟疾防治计划进行讨论。 此次会谈重点规划了东南亚区域抗击抗药性疟疾倡议第五阶段扩展项目(RAI5E),旨在应对青蒿素抗药性挑战。全球基金将继续支持柬埔寨国家疟疾防治计划,协助加强医疗服务体系、扩大预防与治疗覆盖范围。 柬埔寨卫生部指出,自2024年初以来,柬埔寨已成功阻断恶性疟原虫(Plasmodium falciparum)的本土传播,且自2018年起未发生疟疾死亡病例。尽管取得上述进展,但柬埔寨仍面临输入性病例、其他疟原虫种类(如诺氏疟原虫)感染以及疾病复发的风险。 全球基金代表对柬埔寨在区域内率先实现阻断恶性疟原虫本土传播表示认可。双方明确了后续合作的优先事项,包括提升技术能力、加强合作伙伴协调、优化援助管理、促进社区参与,并确保疟疾防治服务的可持续性,以防止疫情复发。
📋 简要摘要 ▸
卫生部与全球基金代表会晤,讨论疟疾消除进展,并规划2027-2029年抗击抗药性疟疾的区域合作项目,重点应对抗药性挑战。
📋 完整原文 ▸
ក្រសួងសុខាភិបាលពិភាក្សាជាមួយមូលនិធិសកល ដើម្បីពង្រឹងការអនុវត្តកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រាប់ឆ្នាំ២០២៧–២០២៩ —— រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Izaskun Gaviria តំណាងមូលនិធិសកល (The Global Fund) ដើម្បីពិនិត្យវឌ្ឍនភាពនៃការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា និងពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមតំបន់អាស៊ីអាគ្នេយ៍ ស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំអាតេមីស៊ីនីន ដំណាក់កាលទី៥ បន្ថែម (Regional Artemisinin-resistance Initiative 5 Extension – RAI5E) សម្រាប់ឆ្នាំ២០២៧–២០២៩។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះមូលនិធិសកល ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅកម្ពុជា។ ការគាំទ្រនេះបានរួមចំណែកដល់ការពង្រឹងសេវាសុខាភិបាល ការពង្រីកលទ្ធភាពទទួលបានសេវាបង្ការ និងព្យាបាល និងការជំរុញវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជាពិសេសការសម្រេចបាននូវសមិទ្ធផលសំខាន់ក្នុងការបញ្ឈប់ការចម្លងជំងឺគ្រុនចាញ់ដែលបង្កដោយប៉ារ៉ាស៊ីត Plasmodium falciparum ក្នុងស្រុក ចាប់តាំងពីដើមឆ្នាំ២០២៤ និងមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ មក។ ទោះជាយ៉ាងណា កម្ពុជានៅតែត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយសារហានិភ័យនៃករណីនាំចូល ការឆ្លងជំងឺដែលបង្កដោយប៉ារ៉ាស៊ីតប្រភេទផ្សេងៗ រួមទាំង Plasmodium knowlesi និងលទ្ធភាពនៃការកើតឡើងវិញនៃការចម្លងជំងឺ។ ក្នុងឱកាសនៃជំនួបនេះ លោកស្រី Izaskun Gaviria តំណាងមូលនិធិសកល បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលជាប្រទេសដំបូងគេក្នុងតំបន់ដែលសម្រេចបានគោលដៅសំខាន់ក្នុងការលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ដែលបង្កដោយប៉ារ៉ាស៊ីត Plasmodium falciparum ក្នុងស្រុក។ លោកស្រី បានលើកឡើងពីសារៈសំខាន់នៃសមិទ្ធផលនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ សមិទ្ធផលនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់កម្ពុជាបន្តពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបនឹងជំងឺគ្រុនចាញ់ រក្សានិរន្តរភាពនៃសេវាសុខាភិបាល និងទប់ស្កាត់ការកើតឡើងវិញនៃការចម្លងជំងឺ ដោយមានការបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីមូលនិធិសកល និងដៃគូអភិវឌ្ឍន៍នានា។ ភាគីទាំងពីរបានផ្តោតលើសារៈសំខាន់នៃការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីកំណត់អាទិភាព និងរៀបចំយន្តការអនុវត្តឱ្យបានច្បាស់លាស់ រួមមានសមត្ថភាពបច្ចេកទេស ការសម្របសម្រួលរវាងដៃគូ ការគ្រប់គ្រងជំនួយ ការចូលរួមរបស់សហគមន៍ និងការធានានិរន្តរភាពនៃសេវាជំងឺគ្រុនចាញ់។ ក្រសួងសុខាភិបាលសង្ឃឹមថា តាមរយៈភាពជាដៃគូ និងការគាំទ្រជាបន្តបន្ទាប់ពីមូលនិធិសកល ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជានឹងអាចរក្សាសមិទ្ធផលដែលសម្រេចបាន ពង្រឹងភាពជាម្ចាស់ជាតិ និងបន្តដំណើរឆ្ពោះទៅរកគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ និងទប់ស្កាត់ការកើតឡើងវិញនៃការចម្លងជំងឺប្រកបដោយចីរភាព។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)