卫生部部长视察班迭棉吉省灾区 确保灾民医疗服务
分类医疗
事件时间2026-10-03
地点班迭棉吉省
来源柬埔寨卫生部
发布时间2026/10/04 08:29
详情描述
2026年10月3日下午,柬埔寨卫生部部长钱拉(Chheang Ra)率领卫生部领导及技术官员,前往班迭棉吉省塔多果园(Chamkar Ta Dok)安全高地进行视察。
此次视察旨在检查洪灾期间安全高地的医疗服务保障工作,并慰问一线医护人员及受灾民众。钱拉部长在现场与受灾民众交流,了解社区医疗服务的实际开展情况,并听取了民众对医护人员服务质量的反馈。
钱拉部长对医护人员的专业精神及工作态度表示认可,并强调必须确保所有受灾民众都能获得必要的医疗护理。针对当前洪灾环境,部长指示相关部门加强健康教育宣传,重点普及个人卫生、饮水安全及预防季节性传染病的知识,同时要求做好必要药品的储备工作,确保灾区医疗物资供应充足,避免出现短缺。
📋 简要摘要 ▸
卫生部部长狄班于10月3日视察班迭棉吉省塔多果园安全高地,检查洪灾期间的医疗服务保障工作,并慰问一线医护人员及受灾民众。
📋 完整原文 ▸
រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាពចំការតាដោក ខេត្តបន្ទាយមានជ័យ
———
ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាពចំការតាដោក និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់។
ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទឹកចិត្ត្ត អារម្មណ៍ ពិសេសលទ្ធផលនៃការបម្រើសេវាសុខភាព ពីសុខាភិបាលនៅសហគមន៍ផងដែរ ដែលជាការឆ្លើយតប បានពាំនូវការពេញចិត្ត កក់ក្តៅ ពីការបម្រើសេវាសុខភាព របស់មន្ត្រី-បុគ្គលិកសុខាភិបាលសហគមន៍។ ជាព័ត៌មានត្រឡប់ បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ពីការយកចិត្តទុកដាក់ ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពញញឹម និងការបម្រើដ៏ស្មោះស្ម័គ្រកក់ក្តៅពីក្រុមគ្រូពេទ្យដែលនៅជាប់ជាមួយលោក។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត ចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាត្វកិច្ចរបស់ខ្លួន លើការបម្រើសេវា និងផ្តល់ភាពកក់ក្តៅ ដោយធានាថាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ លោកមិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ការបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)