洪森全家赴特本克蒙省 纪念长子洪甘索逝世50周年

洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
洪森全家赴特本克蒙省 纪念长子洪甘索逝世50周年
1/10
分类时政
事件时间2026-11-10
地点特本克蒙省梅莫县
来源新柬埔寨日报
发布时间2026/11/10 14:00

详情描述

11月10日上午,柬埔寨参议院主席洪森与夫人文拉妮、首相洪玛奈与夫人碧占莫妮,以及子女孙辈一同前往特本克蒙省梅莫县,参加洪森长子洪甘索逝世50周年祭奠法会。活动为佛教传统功德回向仪式,全家亲自出席,场面肃穆,体现对逝者的长期追思。
📋 完整原文 ▸
ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្ដេតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ព្រមទាំង ឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពកុមារា ហ៊ុន កំសត់ ដែលជាបុត្រប្រុសច្បង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយប្រគេនទេយ្យទាន និងយាងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃសរុប៧ព្រះអង្គសូត្រមន្ត បង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានទៅកាន់សុគតិភព។ រយៈពេល៥០ឆ្នាំ គឺជាពេលវេលាដ៏យូរអង្វែង ដែលកន្លងផុតទៅតាមដំណើរនៃជីវិត ប៉ុន្តែការបាត់បង់មនុស្សជាទីស្រលាញ់ ជាពិសេសការបាត់បង់កូនប្រុសច្បងក្នុងគ្រួសារ គឺជាការចងចាំដែលមិនអាចបំភ្លេចបាន។ ការប្រារព្ធពិធីបុណ្យរំលឹកខួបនេះ មិនត្រឹមតែជាការអនុវត្តតាមគន្លងប្រពៃណី និងជំនឿព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីក្តីនឹករលឹក សេចក្តីស្រលាញ់ និងចំណងមនោសញ្ចេតនារបស់ក្រុមគ្រួសារ ដែលនៅតែរក្សាទុកក្នុងដួងចិត្តជានិច្ច។ ក្នុងបរិយាកាសប្រកបដោយសេចក្តីស្រលាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ការអញ្ជើញចូលរួមរបស់ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ គឺបានបង្ហាញពីសារៈសំខាន់នៃចំណងគ្រួសារ ការចងចាំ និងការគោរពចំពោះអ្នកដែលបានចែកឋានទៅ ទោះបីពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ។ សូមឧទ្ទិសមហាកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះ ជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានសោយសុខក្នុងសុគតិភពជានិច្ចតរៀងទៅ៕