ក្រោយបាត់មុខ១៨ឆ្នាំ លោក អឹង បូរិន វិលមកសង្វៀនប្រដាល់គុនខ្មែរវិញ ក្នុងជាគ្រូបង្វឹក
បាត់មុខពីសង្វៀន អស់រយៈពេលជិត១៨ឆ្នាំ លោក អឹង បូរិន ដែលជាអតីត អ្នកប្រដាល់ គុនខ្មែរ ពូកែខាងទាត់ផ្នែកខាងលើ វិលត្រឡប់មកវិស័យកីឡានេះវិញក្នុង នាមជាគ្រូបង្វឹក ក្លិបប្រដាល់ក្មេងវត្តគុនខ្មែរ។ បច្ចុប្បន្ន បុរសវ័យ៤០ឆ្នាំរូបនេះ កំពុងបង្វឹកកីឡាករថ្នាល់ជាច្រើន ក្នុងក្លិបក្មេងវត្តគុនខ្មែរ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។ លោក អឹង បូរិន ធ្លាប់មានបទពិសោធន៍ប្រកួតជាមួយកីឡាករគុនខ្មែរល្បីៗជាច្រើន លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ក្នុងនោះមាន បឺត ខាំ និង ឡៅ ស៊ីណាត ជាដើម។
ដោយ៖ គឹម មករា
#thmeythmey
#thmeythmeysports
#thmeythmeyphotostories