俄罗斯海军代表团访问云壤海军基地
分类外交
事件时间2026年4月7日
地点云壤海军基地
来源BTV电视台
发布时间2026/04/07 10:49
详情描述
俄罗斯太平洋舰队代表团访问柬埔寨云壤海军基地,与基地指挥官举行会谈,旨在深化两国军事合作与友好关系。
📋 完整原文 ▸
គណៈប្រតិភូកងនាវារុស្ស៊ី ដឹកនាំដោយលោកវរសេនីយ៍ឯក Andrei GAEVOY មេបញ្ជាការរង និងជាប្រធានក្រុមនាវាប៉ាស៊ីហ្វិច អមដំណើរដោយលោកវរនាវីឯក Ivan STADCHENKO នាយការិយាល័យអនុព័ន្ធយោធារុស្ស៊ី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-រុស្ស៊ី ឲ្យកាន់តែល្អទ្វេឡើងថែមទៀត៕
[Website](https://www.btv.com.kh/) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)