司法部举办基层法律与纠纷调解操作手册研讨会
| 分类 | 政务新闻 |
|---|---|
| 事件时间 | 2026年4月6日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-06 20:04 |
新闻摘要
柬埔寨司法部副国务秘书主持召开了关于基层法律事务及纠纷调解操作手册的全国性咨询研讨会,旨在提升基层纠纷处理的规范化水平。
📄 完整原文 ▶ 查看原文 →
ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ "សៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន" ==================== នាព្រឹកថ្ងៃទីចន្ទ ៤ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ "សៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន"។ ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់, លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាលសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការអង្គការនារីដើម្បីសន្តិភាព និងដោយមានអញ្ជើញចូលរួមដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធអនឡាញ Zoom ពីសំណាក់ មន្ត្រីនៃក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងកិច្ចការនារី, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុប ១៥០ រូប។ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ កើតឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពីអង្គការនារីដើម្បីសន្តិភាព ក្នុងគោលបំណងបង្កើតជាឱកាសក្នុងការជួបពិភាក្សាជាមួយគ្រប់តួអង្គពាក់ព័ន្ធ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាប្រតិបត្តិករផ្ទាល់ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែម លើការរៀបចំសៀវភៅប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន សំដៅរៀបចំឱ្យមានស្តង់ដាររួមមួយលើការអនុវត្តមុខងារ របស់មន្ត្រីនៃការរិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាននៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស រួមទាំង គណៈកម្មាធិការដោះស្រាយវិវាទឃុំ សង្កាត់ សំដៅពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទនៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព គុណភាព ភាពរហ័ស ការគោរពសិទ្ធិ និងសមភាពយេនឌ័រ។