នារសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាត់តាំងលោកវរសេនីយ៍ឯក បេ ឈុនកាំង នាយរងប៉ុស្តិ៍ ដឹកនាំមន្ត្រីនាំយកបច្ច័យចូលរួមកម្មវិធីបុណ្យ៧ថ្ងៃ ឧបាសក លីម ប៊ុនហេង ដែលត្រូវជាឪពុកបង្កើតរបស់លោកអនុសេនីយ៍ទោ យឺន គឹមសៀម ជាមន្ត្រីប៉ុស្តិ៍បម្រើការងារនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក បេ ឈុនកាំង បាននាំយកសារចូលរួមរំលែកទុក្ខរបស់លោកនាយប៉ុស្តិ៍ និងបច្ច័យរបស់មន្ត្រីប៉ុស្ដិ៍ទាំងអស់មានចំនួនសរុប ១៦,៣៤៤,០០០រៀល ជូនដល់ក្រុមគ្រួសារនៃសព។
សូមជម្រាបជូនថា ឧបាសក លីម ប៊ុនហេង បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៨៖៣២នាទីយប់ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ នៅភូមិ១ សង្កាត់លេខ១ ក្រុម១៨ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc