卫生部召开四月工作总结会 强调提升救护车服务与热线响应
分类政府动态
事件时间2026-04-30 14:00
地点金边
来源柬埔寨卫生部
发布时间2026/04/30 20:03
详情描述
2026年4月30日下午14时,柬埔寨卫生部在金边总部召开四月工作总结会议。卫生部部长秦拉主持会议,卫生部各级领导、官员、各国立医院负责人以及各省市卫生局代表通过线上线下方式参会。
会议旨在评估近期工作进展,并为后续医疗服务执行计划进行部署。秦拉部长在会上要求全体卫生系统工作人员提升服务质量,强调医疗职业道德是行业发展的基石,良好的工作表现将为后续医疗人员树立榜样。
针对医疗服务效率,会议重点提出两项改进要求:首先,各医院及卫生中心必须强化救护车服务管理,确保在提供急救服务时具备高效率,并严格遵守医疗职业道德规范。其次,各单位需加强对官方热线(Hotline)的监管与响应,要求各部门保持主动性,确保能够及时接收并处理民众的医疗咨询与求助。
会议最后,秦拉部长对全体医护人员在柬埔寨新年期间坚守岗位、保障全国医疗服务的工作表现表示感谢,并对下一阶段的医疗工作提出了明确的执行要求。
📋 简要摘要 ▸
卫生部部长秦拉主持四月工作总结会议,要求各级医疗机构提升服务质量与职业道德。会议重点强调了救护车服务的规范化管理,并要求各单位加强热线响应效率,确保能及时处理民众的医疗需求,为后续医疗工作制定了明确的执行计划。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការកសាងប្រវត្តិការងារល្អ គឺឆ្លុះបញ្ចាំងពីខ្លួនឯងដែលបានខិតខំប្រឹងប្រែង និងបន្សល់ទុកជាមរតក (legacy) សម្រាប់ជំនាន់បន្តបន្ទាប់។»
________
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងាររបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។
ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានមតិសំណេះសំណាល និងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន និងកិច្ចការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីជាកិត្តិយស និងជាស្នាដៃដល់មន្ត្រីសុខាភិបាលជំនាន់ក្រោយសិក្សាជាគំរូ។ បន្ថែមពីនេះ គ្រប់បណ្តាអង្គភាព ស្ថាប័នចំណុះក្រសួងសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប្រចាំលើប្រព័ន្ធទំនាក់ទំនងបន្ទាន់ (Hotline) នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជំរុញក្នុងការឆ្លើយតប និងទទួលការទំនាក់ទំនងឱ្យកាន់តែទាន់ពេលវេលា ប្រកបដោយស្មារតីបុរេសកម្ម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវពង្រឹងការបម្រើសេវាសុខភាពសង្គ្រោះបឋម ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារយ៉ាងសកម្ម ដោយយកចិត្តទុកដាក់ខ្ពស់ នៅតាមមន្ទីរពេទ្យ និងតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ មានសិរីសួស្តី និងទទួលបានជោគជ័យក្នុងភារកិច្ចបន្ថែមទៀតនៅក្នុងឆ្នាំមមីនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)