洪玛奈会见中国铝业集团高层 探讨矿产基建合作
分类政治
事件时间2026-07-15
地点中国
来源国龙新闻
发布时间2026/07/16 14:34
详情描述
2026年7月15日,柬埔寨首相洪玛奈在访华期间,于中国会见了中国铝业集团(CHINALCO)董事长王石磊。此次会晤正值洪玛奈赴华出席世界人工智能大会之际。
王石磊在会谈中介绍了中国铝业集团的业务领域,涵盖矿产资源开发、基础设施建设、经济特区开发及铁路建设。他表示,公司已针对柬埔寨的钢铁生产及矿产资源领域进行了可行性研究,并表达了进一步在柬埔寨拓展投资机会的意向。
洪玛奈对中国铝业集团的业务进展表示肯定,并对公司在基础设施、铁路建设及矿产资源等领域的投资意向表示欢迎。他强调,柬埔寨政府将为投资项目提供政策支持,以保障企业在当地的运营成功。
洪玛奈鼓励中国铝业集团与柬埔寨相关政府部门保持密切沟通与对接,推动潜在投资项目落实,促成实质性合作成果。
📋 简要摘要 ▸
洪玛奈在访华期间会见中国铝业集团董事长王石磊,双方就矿产资源开发、基础设施建设及经济特区合作进行深入交流,政府承诺提供政策支持。
📋 完整原文 ▸
ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក ជាដេីម។ ជាមួយគ្នានោះដែរ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែ។ ផ្អែកលើមូលដ្ឋាននេះ, ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យទាំងនេះ នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, ការសាងសង់ផ្លូវដែក និងធនធានរ៉ែ ។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ និងត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បីធានាបាននូវភាពជោគជ័យនៅកម្ពុជា។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគជាក់ស្ដែងឱ្យលេចចេញជាផ្លែផ្កានៅពេលអនាគត៕