洪玛奈出席PSE组织30周年庆典 强调职业培训重要性

洪玛奈出席PSE组织30周年庆典 强调职业培训重要性
分类政务
事件时间2026-07-02 08:00
地点金边
来源洪玛奈首相
发布时间2026/07/02 17:30

详情描述

2026年7月2日上午,柬埔寨首相洪玛奈出席了在金边举行的“为了孩子的微笑”(PSE)组织成立30周年庆典及2021-2024学年毕业典礼。 洪玛奈在致辞中表示,PSE组织在过去30年里通过教育和职业技能培训,帮助数万名柬埔寨贫困儿童及青年摆脱困境,获得了稳定的职业发展。他特别提到,自该组织联合创始人克里斯蒂安·德·帕利埃于2016年去世后,机构依然保持了良好的运作与发展,这体现了优秀领导者的核心价值,即确保机构在自身缺席时仍具备持续发展的能力。 洪玛奈高度评价了PSE“授人以渔”的理念,即通过职业培训培养青年的自主意识与创造力,使其能够依靠自身能力生活,而非依赖外部援助。他强调,拥有专业技能和健康体魄的公民是国家的宝贵财富,政府将继续支持PSE等社会组织开展扶贫与教育工作。 针对在场的青年学生,洪玛奈鼓励他们保持梦想与希望,通过诚实守信的学习和实践不断提升个人能力,以应对未来的社会竞争。 此外,洪玛奈重申,柬埔寨政府并未限制民间组织的发展,只要相关活动符合国家法律法规,政府均持欢迎与支持态度。他表示,政府将继续与各方合作,共同推动国家社会经济的进步。
📋 简要摘要 ▸
7月2日,洪玛奈出席PSE组织成立30周年庆典及毕业典礼。他高度评价该组织通过职业技能培训帮助贫困青年实现自立,并强调优秀领导者应确保机构在自身缺席时仍能持续发展,政府将继续支持此类扶贫项目。
📋 完整原文 ▸
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d'Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។   ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការ PSE នាពេលនេះ មិនត្រឹមតែរំលឹកដល់ដំណើរដ៏វែងឆ្ងាយក្នុងរយៈពេល ៣ ទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការផ្លាស់ប្ដូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅអនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ ដោយកត់សម្គាល់អំពីនិរន្តរភាពនេះដំណើរការអង្គការ PSE បន្ទាប់ពីលោក Christian des Pallieres ដែល​ជាសហស្ថាបនិក​នៃ​អង្គការ​ PSE បានទទួលអនិច្ចកម្ម​ កាលពីឆ្នាំ​២០១៦, សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់អង្គការ PSE ដែលមិនត្រឹមតែផ្ដល់ជំនួយបន្ទាន់នោះទេ ប៉ុន្តែផ្ដោតលើការបង្កើនសមត្ថភាព និងឱកាសយូរអង្វែង តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពោលគឺ «ការផ្ដល់សន្ទូចជាជាងផ្ដល់ត្រី»។ សម្ដេចធិបតី ថ្លែងបន្តថា ការផ្ដល់សន្ទូច ប្រៀបបានទៅនឹងការបណ្ដុះផ្នត់គំនិតម្ចាស់ការលើខ្លួនឯង រៀនច្នៃប្រឌិត និងរៀនរស់បន្ត​ដោយមិនរំពឹង និង រង់ចាំតែការផ្តល់ជំនួយពីអ្នកដទៃ។ សម្ដេចធិបតីបានបញ្ជាក់ថា ប្រជាជនដែលមានសមត្ថភាព និងមានសុខភាពល្អ គឺជាទ្រព្យរបស់ប្រទេសជាតិ ដែលជាធនធានអាចជួយដល់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មានលទ្ធភាពកាន់តែច្រើនក្នុងការបន្តជួយទៅដល់អ្នកដែលមិនមានលទ្ធភាពផ្សេងទៀត ដើម្បីរួមគ្នាជួយសង្គមជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សកម្មភាពរបស់អង្គការ PSE ក្នុងការបន្តបេសកកម្មជួយដល់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព តទៅមុខទៀត។ ជាមួយគ្នានេះ, សម្ដេចធិបតី បានជំរុញលើកទឹកចិត្តឱ្យយុវជនត្រូវមានក្ដីស្រមៃ និងក្ដីសង្ឃឹម ជានិច្ច។ យុវជនត្រូវចេះតស៊ូ ហើយការខិតខំប្រឹងប្រែងនាថ្ងៃនេះ គឺដើម្បីភាពជោគជ័យនាថ្ងៃអនាគតរបស់ខ្លួន ដោយត្រូវមានក្ដីស្រមៃសម្រាប់ដាក់ទិសដៅ និងមានក្ដីសង្ឃឹមជាកម្លាំងជំរុញទឹកចិត្ត។ លើសពីនេះ, យុវជនត្រូវខិតខំពង្រីកសមត្ថភាពខ្លួនឯងដោយសុចរិតភាព ដែលមានមូលដ្ឋានពីការរៀនសូត្រ រួចបន្តចេញទៅច្បាមយកសមត្ថភាពបន្ថែមនៅក្នុងសង្គមជាក់ស្ដែង ព្រោះថាឱកាសនឹងមិនផ្ដល់ឱ្យអ្នកដែលមិនមានសមត្ថភាព ឬគុណភាពនោះឡើយ។ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរឹតត្បិតលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ, រាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្តសកម្មភាពទាំងឡាយណា ដែលស្របទៅនឹងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងក្នុងន័យស្ថាបនាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាក់ស្ដែង, អង្គការ PSE ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ដោយសារអង្គការនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារក្រីក្រកម្ពុជា ព្រមទាំងផ្ដល់ឱកាសអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឱកាសការងារសមរម្យដល់យុវជនកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃[X](https://twitter.com/dr_hunmanet_pm) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia