商务部与海口丝路社科院探讨双边市场开发合作









分类经贸
事件时间2026-08-14 09:00
地点金边商务部
来源柬埔寨商务部
发布时间2026/08/16 12:44
详情描述
2026年8月14日上午,柬埔寨商务部国务秘书毛托拉在金边商务部会见海口丝路社会科学研究院执行副院长邱文旭一行。柬埔寨商务部多位官员及柬埔寨腰果协会代表出席会议。
双方此次会晤旨在加强经贸、投资及工业领域的合作,并探讨在“一带一路”倡议框架下的双边市场连接与经贸发展研究。毛托拉回顾了柬中两国在基础设施建设等方面的合作成果,并就柬埔寨农产品潜力、企业对接及数字贸易市场开发等议题与中方代表交换意见。
邱文旭表示,海口丝路社会科学研究院关注柬埔寨农产品市场,特别是木薯片和橡胶的出口潜力。双方重点讨论了利用数字系统促进两国市场对接与发展的可行性,旨在进一步推动柬埔寨农产品对华出口,深化双边经贸合作关系。
📋 简要摘要 ▸
柬埔寨商务部国务秘书毛托拉近日会见海口丝路社会科学研究院执行副院长邱文旭,双方就加强双边市场连接与经贸发展研究进行深入探讨,旨在促进两国贸易往来。
📋 完整原文 ▸
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក ឈីវ វិនស៊ីវ (Qiu Wenxu) អនុប្រធានប្រតិបត្តិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ (Haikou Silk Road Academy of Social Sciences) នៃសាធារណរដ្ឋប្រជាមានិតចិន
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Qiu Wenxu អនុប្រធានប្រតិបត្តិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ (Haikou Silk Road Academy of Social Sciences) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ, លោក អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស, លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងសហព័ន្ធស្វាយចន្ទីកម្ពុជាជាច្រើនរូប។
ជំនួបនេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» (Belt and Road Initiative) របស់សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោក ឈីវ វិនស៊ីវ និងគណៈប្រតិភូ ព្រមទាំងបានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិននាពេលកន្លងមក ជាពិសេសក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានការសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្ដល់ព័ត៌មាន និងឆ្លើយតបចំពោះចំណុចសំខាន់ៗដែលភាគីចិនបានលើកឡើង ពាក់ព័ន្ធនឹងការស្វែងយល់អំពីសក្ដានុពលកសិផលកម្ពុជា ការស្វែងរកឱកាសក្នុងការតភ្ជាប់ និងបង្កើតភាពជាដៃគូធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ និងអភិវឌ្ឍទីផ្សារតាមប្រព័ន្ធឌីជីថល។
ជាការឆ្លើយតប លោក Qiu Wenxu បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធ ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្ដានុពលកសិផលកម្ពុជា ជាពិសេសដំឡូងមីចំណិត និងកៅស៊ូ ដើម្បីស្វែងរកលទ្ធភាពនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអភិវឌ្ឍទីផ្សាររវាងប្រទេសទាំងពីរ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)