卫生部部长秦拉主持会议 推动公共卫生教育数字化转型
分类医疗政策
事件时间2026-08-03
地点金边
来源柬埔寨卫生部
发布时间2026/08/03 19:51
详情描述
2026年8月3日,柬埔寨卫生部部长秦拉在金边卫生部总部主持了8月份首次领导层会议。卫生部中央单位领导、金边市卫生局负责人以及各省卫生局代表共计150人通过现场及线上方式参会。
会议重点部署了卫生领域的数字化转型工作。秦拉要求各部门加强与相关机构的协作,全面推进医疗行政系统的电子化处理,以提升工作效率,并确保各级单位能够达成预期的工作指标。
在公共卫生教育方面,秦拉指示各医院管理层加大力度制作各类健康教育信息及视频,通过数字化平台普及公共卫生知识。教育内容涵盖传染病及非传染病防治,包括癌症、心血管疾病、高血压、口腔健康及日常健康维护措施。
针对当前公共卫生风险,秦拉要求各省市卫生部门持续开展登革热防控工作,包括清除蚊虫滋生地、喷洒灭蚊药及投放灭蚊幼剂。同时,各部门需加强对各类传染病的监测与预警,并向民众普及登革热预防知识,提醒民众在出现疑似症状时及时前往就近医疗机构就医。
📋 简要摘要 ▸
2026年8月3日,卫生部部长秦拉在金边主持8月份首次领导层会议。会议重点讨论了通过数字化平台普及公共卫生知识,并要求各部门加强协作,利用电子化系统提升医疗行政效率,覆盖全国各省市医疗单位。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ខិតខំថែរក្សាសុខភាពប្រជាពលរដ្ឋយើង តាមរយៈការបង្កើនការផលិតសារអប់រំសុខភាពគ្រប់ទម្រង់លើជំងឺចម្បងៗ និងវិធានការនានាអំពីសុខភាព គឺជាការជួយបង្កើនចំណេះដឹងសុខភាពសាធារណៈសម្រាប់ទាំងអស់គ្នា»។
_____
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត សរុបចំនួន ១៥០នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យនាយកដ្ឋាន ត្រូវសហការជំរុញការងារតាមប្រព័ន្ធឌីជីថល ភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការងារតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក។ បន្ថែមពីនេះ នាយកដ្ឋានត្រូវពិនិត្យវឌ្ឍនភាពការងារចាប់ពីការិយាល័យ ដើម្បីខិតខំអនុវត្តការងាររបស់ខ្លួន ឱ្យសម្រេចបាននូវសូចនាករតាមការរំពឹក ឬគ្រោងទុក និងបង្កើនកិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹកដល់បណ្តារាជធានី ខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយបង្កើនសកម្មភាពជាប្រចាំ កម្ចាត់ជម្រាកមូស បាញ់ថ្នាំមូស ដាក់ថ្នាំអាបែត និងបន្តការអប់រំផ្សព្វផ្សាយសុខភាព ពីការការពារខ្លួនពីជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ករណីជំងឺឆ្លងនានា ដែលនៅតែអាចមានហានីភ័យសុខភាពសាធារណៈ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការផលិតសារអប់រំ និងវីដេអូអប់រំសុខភាព ដើម្បីបង្កើនជាចំណេះដឹងសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសជំងឺឆ្លង និងជំងឺមិនឆ្លងនានា រួមមានជំងឺមហារីក សរសៃឈាមបេះដូង ជំងឺឡើងសម្ពាធឈាម សុខភាពមាត់ធ្មេញជាដើមនរួមទាំងវិធានការល្អៗនានា អំពីការថែរក្សាសុខភាព។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា «ការិនិយោគក្នុងវិស័យសុខាភិបាល និងទទួលបានលទ្ធផលក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។»
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)