柬埔寨司法部与日本JICA召开司法发展项目第四次协调会









分类司法动态
事件时间2026-05-27 08:00
地点金边
来源柬埔寨司法部
发布时间2026/05/27 13:42
详情描述
2026年5月27日上午,柬埔寨司法部与日本国际协力机构(JICA)在金边召开法律与司法发展项目第六阶段第四次联合协调委员会(JCC)会议。柬埔寨司法部常务国务秘书兼项目主任秦马林(Chin Malin)与日本JICA驻柬埔寨高级代表YAKO Yoshito共同主持会议。
柬埔寨方面参会人员包括司法部国务秘书兼项目经理及技术工作组组长Keng Somarith、国务秘书Tan Hean Davann、柬埔寨皇家司法学院院长Chhorn Prolung,以及来自各级法院和柬埔寨律师公会的代表。日方参会人员包括日本驻柬埔寨大使馆代表、日本专家组、法律顾问,以及来自日本法务省国际合作部(ICD)和研究培训所(RTI)的代表。
会议重点审议了项目执行情况报告及2026-2027年度行动计划。与会各方就非诉讼纠纷解决机制、民事法典及民事诉讼法修订工作进行了深入讨论。此外,会议还探讨了启动第七阶段项目的可能性,未来合作重点将聚焦于司法领域人力资源培养,以及持续推进民事法典与民事诉讼法的修订工作。
📋 简要摘要 ▸
柬埔寨司法部与日本国际协力机构(JICA)于5月27日召开司法发展项目第四次协调会。会议总结了第六阶段项目成果,讨论了2026-2027年行动计划,并重点探讨了非诉讼纠纷解决机制、民事诉讼法修订及第七阶段项目启动的可能性,旨在进一步提升柬埔寨司法领域人力资源水平。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី៤
===================
នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងលោក YAKO Yoshito តំណាងជាន់ខ្ពស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី៤ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីភាគីកម្ពុជារួមមាន ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ជាអ្នកគ្រប់គ្រងគម្រោង និងប្រធានក្រុមការងារបច្ចេកទេស TWG ឯកឧត្តម តាន់ហ៊ាន ដាវ័ណ្ណ រដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសមាជិកក្រុមការងារបច្ចេកទេសមកពីសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់និងគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯភាគីជប៉ុន មានការចូលរួមពី តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា សាស្រ្តាចារ្យជប៉ុន ក្រុមជំនាញការ និងទីប្រឹក្សាច្បាប់ JICA មកពីនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ICD និងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល RTI នៃក្រសួងយុត្តិធម៌ប្រទេសជប៉ុន។
អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើរបៀបវារៈសំខាន់ៗរួមមាន៖
១-របាយការណ៍លទ្ធផលនៃការអនុវត្តគម្រោង និងផែនការសកម្មភាពគម្រោងសម្រាប់ឆ្នាំបន្ទាប់ ២០២៦-២០២៧
២-កិច្ចពិភាក្សា និងមតិយោបល់ពាក់ព័ន្ធនឹងលទ្ធផល និងផែនការសកម្មភាពឆ្នាំបន្ទាប់
៣-កិច្ចសហប្រតិបត្តិការលើការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី
៤-ពិនិត្យនិងពិភាក្សាលើលទ្ធភាពនៃការបន្តគម្រោងសម្រាប់ជំហានទី ៧ ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យុត្តិធម៌ និងការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី។