关于柬埔寨新年民族团结与文化传承的寄语
类型OTHER
地点柬埔寨
发布时间2026/04/12 08:28
详情描述
佛教教育组织创始人强调新年是家庭与社区团聚的时刻,旨在通过共同庆祝来增强民族凝聚力并传承高棉传统文化。
📋 完整原文 ▸
**ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ៖ បុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាស្មារតីនៃសាមគ្គីជាតិសាសន៍យើង ដែលជាការពង្រឹងនូវព្រលឹងជាតិយើង មនសិការជាតិយើង និងរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់យើង**
"ត្រឹមត្រូវហើយ ចូលឆ្នាំ គឺជាមហាជួបជុំគ្រួសារខ្មែរ ជាលក្ខណៈគ្រួសារ លក្ខណៈសហគមន៍ រហូតដល់ប្រទេសជាតិតែម្តង។ បុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាស្មារតីនៃសាមគ្គីជាតិសាសន៍យើង ដែលជាការពង្រឹងនូវព្រលឹងជាតិយើង មនសិការជាតិយើង និងរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់យើង និងជាឱកាសនៃការជួបជុំគ្នាបង្ហាញនូវទឹកចិត្តក្នុងនាមជាកូន ជាគ្រួសារ ដើម្បីសុភមង្គល។ នេះជាការល្អប្រពៃណាស់។"
នេះជាថេរដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ស្ថាបនិកនៃអង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ផ្តល់ឱវាទអប់រំដ៏មានតម្លៃ អំពីការរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងឱកាសពិធីបុណចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ៕