以色列与黎巴嫩预计下周开启直接谈判

以色列与黎巴嫩预计下周开启直接谈判
分类国际新闻
事件时间下周
地点华盛顿
来源CNC热闻
发布时间2026/04/11 21:51

详情描述

以色列与黎巴嫩计划于下周在华盛顿举行直接谈判,目前黎巴嫩境内因冲突导致的死亡人数已接近2000人。
📋 完整原文 ▸
ការចរចាដោយផ្ទាល់រវាងអ៊ីស្រាអ៊ែល និងលីបង់ រំពឹងថានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ខណៈអ្នកស្លាប់នៅលីបង់កេីនឡេីងជិត២,០០០នាក់ លីបង់៖ ការចរចាដោយផ្ទាល់រវាងអ៊ីស្រាអ៊ែល និងលីបង់ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន​ ណេតាន់យ៉ាហ៊ូ​ (Benjamin Netanyahu) និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានអនុម័តឱ្យមានការចរចាដោយផ្ទាល់ ខណៈការិយាល័យប្រធានាធិបតីលីបង់ លោក ចូសេហ្វ​ អោន​ (Joseph Aoun) បាននិយាយកាលពីថ្ងៃសុក្រថា ការចរចានឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារបានកើនឡើងខ្លាំងកាលពីថ្ងៃសុក្រ រវាងអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធហេសបូឡាហ៍របស់លីបង់។ យោងតាមក្រសួងសុខាភិបាលលីបង់ ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១,៩៥៣ នាក់ នៅក្នុងប្រទេសលីបង់ បានបាត់បង់អាយុជីវិត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែល៕ ប្រែសម្រួលសង្ខេប៖​ លាងហេង ប្រភព៖​ AP | រូបភាព៖ (Ronen Zvulun, Pool Photo via AP)/(AP Photo/Vahid Salemi, File)/ This is Beirut