楚速班亚

分类教育
地点实居省贡比西县
来源柬埔寨国家电视台
发布时间2026/09/23 06:46
详情描述
据柬埔寨国家电视台报道,楚速班亚近日前往实居省贡比西县,主持了昂罗寺(Wat Ang Rong)佛教小学的落成仪式。贡比西县僧团官员出席了此次活动。
楚速班亚在仪式上表示,佛教小学在强化佛教教育方面发挥着关键作用。该校不仅向僧侣学生传授佛法、巴利语及通识知识,还致力于培养学生的道德、礼仪、纪律、信仰及责任感。佛教教育不仅是学习佛法与语言的途径,更是提升智慧与人文价值的基础,旨在帮助僧侣学生将所学知识与佛法应用于日常生活,从而为构建和平、和谐与人道主义社会做出贡献。
他指出,发展佛教教育是对人力资源的投资,有助于佛教的传承,并能保护和延续高棉民族的传统、习俗、文化及国家认同。
楚速班亚呼吁广大佛教信徒、慈善人士及社会各界持续支持并参与佛教教育的发展,包括在教学物资、学习环境、知识传授及激励僧侣学生等方面提供协助。他强调,支持佛教教育是培养接班人及维护佛教价值的重要基石,能够确保佛教事业稳固发展,并将优良的价值观传递给下一代。
📋 简要摘要 ▸
楚速班亚在实居省贡比西县主持佛教小学落成仪式时表示,佛教教育在传授佛法及道德教育方面发挥关键作用,是培养下一代人才及维护佛教价值的重要基础。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ឈួរ សុបញ្ញា ៖ការគាំទ្រពុទ្ធិកសិក្សាគឺជាការរួមចំណែកបណ្តុះធនធានបន្តវេន និងជាមូលដ្ឋានសម្រាប់ការថែរក្សា និងពង្រឹងព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ គង់វង្ស និងបន្តតម្លៃល្អទៅកាន់ជំនាន់ក្រោយ
ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពាលីលើកជហ្វា សាលាពុទ្ធិកបឋមសិក្សា វត្តអង្គរោង ស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃស្រុកគងពិសី។
ឯកឧត្តមបានថ្លែងថា សាលាពុទ្ធិកបឋមសិក្សា មានតួនាទីសំខាន់ក្នុងការពង្រឹងពុទ្ធិកសិក្សា តាមរយៈការផ្តល់ចំណេះដឹងព្រះធម៌ ភាសាបាលី និងចំណេះដឹងទូទៅដល់សមណសិស្ស ព្រមទាំងបណ្តុះសីលធម៌ សុជីវធម៌ វិន័យ សទ្ធា និងការទទួលខុសត្រូវ។ ពុទ្ធិកសិក្សាមិនត្រឹមតែជាការសិក្សាព្រះធម៌ និងភាសាបាលីប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់បណ្តុះ ចំណេះដឹង បញ្ញា សីលធម៌ និងគុណតម្លៃមនុស្ស ឱ្យសមណសិស្សអាចយកចំណេះដឹង និងព្រះធម៌ទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងចូលរួមចំណែកកសាងសង្គមប្រកបដោយសន្តិភាព សុខដុមរមនា និងមនុស្សធម៌។ ជាមួយគ្នានេះ ការអភិវឌ្ឍពុទ្ធិកសិក្សា គឺជាការវិនិយោគលើធនធានមនុស្សសម្រាប់ការបន្តវេនព្រះពុទ្ធសាសនា ព្រមទាំងរួមចំណែកថែរក្សា និងបន្តវេនប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ពីជំនាន់មួយទៅជំនាន់មួយ។
ឯកឧត្តមក៏សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ សប្បុរសជន និងគ្រប់ភាគីក្នុងសង្គម បន្តរួមគ្នាគាំទ្រ លើកកម្ពស់ និងចូលរួមអភិវឌ្ឍពុទ្ធិកសិក្សា ទាំងផ្នែកសម្ភារៈ បរិស្ថានសិក្សា ចំណេះដឹង និងការលើកទឹកចិត្តដល់សមណសិស្ស។ ការគាំទ្រពុទ្ធិកសិក្សា គឺជាការរួមចំណែកបណ្តុះធនធានបន្តវេន និងជាមូលដ្ឋានសម្រាប់ការថែរក្សា និងពង្រឹងព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ គង់វង្ស និងបន្តតម្លៃល្អទៅកាន់ជំនាន់ក្រោយ។ រួមគ្នាគាំទ្រពុទ្ធិកសិក្សា គឺជាការរួមគ្នាបណ្