布拉索昆率团出席联合国海洋法公约(UNCLOS)调解委员会会









分类外交
事件时间2026-10-14
地点国际
来源柬埔寨通讯社
发布时间2026/10/14 18:44
详情描述
2026年10月14日,柬埔寨副总理兼外交与国际合作部部长布拉索昆率领代表团及法律专家组,在荷兰海牙常设仲裁法院(PCA)总部出席了联合国海洋法公约(UNCLOS)调解委员会第二次会议。此次会议由调解委员会主席卡特里娜·库珀主持,常设仲裁法院担任秘书处。泰国代表团由副总理兼外交部长西哈萨·普昂格特凯率领。
柬方在会议中重申,其核心目标是寻求和平解决柬泰海洋边界争议,通过符合国际法的途径达成全面协议,以维护两国人民利益,并促进区域内的和平、合作与繁荣。
针对边界问题,柬埔寨提出了多项方案。首选方案是在调解委员会的协助下,与泰国签署一份全面界定海洋边界的条约。若短期内难以达成最终边界协议,柬方表示愿意与泰方签署协议,在等待最终边界划定期间,对相关海域进行共同开发,并公平分配资源。
若上述两项方案均无法达成共识,柬埔寨建议调解委员会起草一份包含建议的报告,为双方后续根据联合国海洋法公约义务进行的谈判提供基础。
此前,柬泰双方关于该议题的第一次调解委员会会议已于2026年9月在新加坡举行。
📋 简要摘要 ▸
布拉索昆率团出席联合国海洋法公约(UNCLOS)调解委员会会议,与泰国就海洋边界问题进行磋商,重申和平解决争端的立场。
📋 完整原文 ▸
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណងដដែល គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
AKP ឡាអេ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ។
កិច្ចប្រជុំលើកទី២នេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។
សូមបញ្ជាក់ថា គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ដោយឡែកជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការ អភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រម ព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។
ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើ ការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។
សូមរម្លឹកថា កិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាជាមួយកម្ពុជា និងថៃ បានប្រព្រឹត្តិទៅនៅខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
អត្ថបទដោយ ផែន រតនៈ (រូបថត៖ គល់ រ៉េននី)
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia
#UNCLOS