柬埔寨常驻联合国代表在日内瓦会议上指责泰方持续侵占柬埔寨领土

柬埔寨常驻联合国代表在日内瓦会议上指责泰方持续侵占柬埔寨领土
柬埔寨常驻联合国代表在日内瓦会议上指责泰方持续侵占柬埔寨领土
柬埔寨常驻联合国代表在日内瓦会议上指责泰方持续侵占柬埔寨领土
1/3
分类政治
事件时间2026-10-13
地点日内瓦
来源CN123
发布时间2026/10/14 09:32

详情描述

2026年10月13日,在日内瓦举行的联合国难民署(UNHCR)执行委员会第77届会议期间,柬埔寨常驻联合国代表凯索万(Ke Sovann)发表声明,指责泰方持续侵占柬埔寨领土。 凯索万指出,尽管停火协议仍在执行,但仍有超过2万名柬埔寨民众无法返回家园。他表示,泰国武装力量持续占领柬埔寨部分领土,并阻碍当地居民进入其居住地和社区。此外,泰方武装力量在占领区内持续破坏柬埔寨民众的财产,凯索万强调,此类行为严重侵犯了柬埔寨的主权和领土完整,并违反了《联合国宪章》的宗旨与原则。 柬埔寨方面在声明中强调,必须全面且诚实地执行2025年10月26日签署的《吉隆坡联合声明》以及2025年12月27日的联合声明,重点确保柬埔寨流离失所的民众能够安全、有尊严地返回家园。 凯索万呼吁联合国难民署在联合国大会相关决议框架下,与柬埔寨政府及相关机构密切合作,为流离失所的柬埔寨民众提供保护及人道主义援助,并寻求长期的解决方案。他同时强调,防止强制流离失所需要各方严格遵守《联合国宪章》与国际法,并通过和平方式解决争端。 在声明最后,凯索万重申了柬埔寨对保护国际难民的承诺,并表示柬埔寨将继续与联合国难民署保持合作,同时呼吁为该机构提供充足且可持续的资金支持,以确保其有效履行职责。
📋 简要摘要 ▸
柬埔寨常驻联合国代表在日内瓦会议上指责泰方持续侵占柬埔寨领土并破坏财产,严重侵犯主权。
📋 完整原文 ▸
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ អ.ស.ប៖ ថៃបានបន្តកាន់កាប់ទឹកដីកម្ពុជា និងបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា (ទីក្រុងហ្សឺណែវ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦) ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ឯកឧត្តម កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងសេចក្តីថ្លែងការណ៍តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការការពារជនភៀសខ្លួនជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយអង្គការ UNHCR ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥១ ស្តីពីឋានៈជនភៀសខ្លួន និងពិធីសារឆ្នាំ១៩៦៧ នៃអនុសញ្ញានេះ។ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់នៅតែបន្តត្រូវបានគោរពក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះអាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកាន់កាប់ទឹកដីកម្ពុជានេះ និងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយផ្ទុយនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាបានសង្កត់ធ្ងន់អំពីភាពចាំបាច់បន្ទាន់ក្នុងការអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់ នូវខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការសម្របសម្រួលឱ្យប្រជាពលរដ្ឋភៀសខ្លួនកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តឱ្យអង្គការ UNHCR ស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងដោយសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកការការពារ និងមនុស្សធម៌របស់ពលរដ្ឋភៀសខ្លួនកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ជាពិសេសការវិលត្រឡប់របស់ពលរដ្ឋភៀសខ្លួនកម្ពុជាទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការទប់ស្កាត់ការផ្លាស់ទីលំនៅដោយបង្ខំ ទាមទារឱ្យមានការគោរពយ៉ាងពេញលេញនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយវិវាទដោយសន្តិវិធី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងកិច្ចសន្ទនា ត្រូវតែអមដោយសកម្មភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់។ ជាកិច្ចបញ្ចប់ ឯកឧត្តម កែវ សុវណ្ណ បានអំពាវនាវឱ្យមានការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ ដែលអាចព្យាករណ៍បាន និងមាននិរន្តរភាព ដើម្បីឱ្យអង្គការ UNHCR អាចបំពេញអាណត្តិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាជាមួយអង្គការ UNHCR៕ #CambodiaWantsPeace #JusticeForCambodia