洪玛奈总理质询边境争议 敦促相关人士提供证据

事件时间2026-10-13
地点金边
来源柬埔寨通讯社
发布时间2026/10/13 18:26
详情描述
2026年10月13日,柬埔寨总理洪玛奈在金边就柬泰边境争议再次表态。洪玛奈指出,自其发出邀请至今已过去4天,尚未收到相关人士乌森安(Um Sam An)关于携带证据进行对话的明确答复。
此次争议涉及柬泰边境52号至59号界碑区域。洪玛奈要求乌森安及其边境专家团队携带相关文件与证据,与柬埔寨边境事务工作组进行直接对话,以确保边境问题的透明度、问责制及准确性。
洪玛奈表示,乌森安此前多次在社交媒体发布信息,提及担忧自身安全、声称“愿输以换取高棉赢”等言论,并试图通过非法组织向政府提出条件,以规避此次关于界碑争议的对话邀请。乌森安此前曾指控柬埔寨边境官员允许泰方在上述界碑区域越界立碑。
洪玛奈强调,政府正等待乌森安对此次对话邀请作出明确回应,以便在边境问题尚未完全解决的背景下,向民众展示政府在维护国家主权方面的责任。
📋 简要摘要 ▸
洪玛奈总理公开质询相关人士关于柬泰边境52号至59号界碑争议的证据,要求其与边境事务工作组进行透明对话,以维护国家主权与责任。
📋 完整原文 ▸
សម្តេចធិបតី នៅរង់ចាំចម្លើយច្បាស់លាស់ពី លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩។
«មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាលក្ខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។
បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។
នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩»៕