柬埔寨参议院副主席重申主权立场 呼吁和平解决边境争端


分类政治
事件时间2026-07-07
地点喀麦隆
来源柬埔寨通讯社
发布时间2026/07/08 20:35
详情描述
2026年7月7日,柬埔寨参议院第一副主席、柬埔寨法语国家议会代表团团长乌奇·博里特在喀麦隆维尔保罗比亚大厦出席法语国家议会(APF)执行委员会会议。在审议政治局势议程时,乌奇·博里特就边境问题发表讲话,重申柬埔寨维护国家主权与领土完整的立场。
乌奇·博里特强调,国际秩序的基本原则在于任何国家不得单方面通过武力或制造“既成事实”来改变边界。他指出,维护这一原则是保障各国主权平等、维护国际法权威及实现公正持久和平的基础。
乌奇·博里特在会上对法语国家议会政治委员会成员表示感谢。此前,该委员会成员曾于2026年5月赴柬埔寨暹粒省实地考察,目睹了边境地区的破坏情况及难民处境,并一致通过决议,重申尊重柬埔寨主权与领土完整的重要性。
针对柬埔寨西部边境局势,乌奇·博里特表示,自2025年12月27日签署停火协议以来,柬埔寨始终严格履行承诺,优先采取克制态度,致力于通过对话缓解紧张局势。然而,他指出,相关方并未以同样的意愿回应柬方的和平努力。自停火协议生效后,泰方部队持续在柬埔寨主权领土内进行单方面活动,包括土地平整、架设铁丝网、设置集装箱以及包围平民村庄等行为。
乌奇·博里特最后呼吁与会代表持续关注柬埔寨西部边境的局势,并重申柬埔寨将继续坚持通过和平对话与遵守国际法原则来解决争端。
📋 简要摘要 ▸
柬埔寨参议院第一副主席乌奇·博里特在喀麦隆举行的法语国家议会会议上发表讲话,强调任何国家不得单方面改变边界,呼吁通过和平对话维护国际法与国家主权。
📋 完整原文 ▸
ឯកឧត្តម អ៊ុន បូររិទ្ធ៖ ការរក្សាគោលការណ៍ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិ គឺគ្មានព្រំដែនណាមួយអាចត្រូវបានកែប្រែជាឯកតោភាគីដោយប្រើកម្លាំង ឬដោយការបង្កើត “ស្ថានភាពជាក់ស្តែងរួចហើយ” (fait accompli)
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦–
«ហួសពីស្ថានភាពដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជានៅថ្ងៃនេះ បញ្ហាប្រឈមពិតប្រាកដគឺការរក្សាគោលការណ៍ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិ៖ គ្មានព្រំដែនណាមួយអាចត្រូវបានកែប្រែជា ឯកតោភាគីដោយប្រើកម្លាំង ឬដោយការបង្កើត “ស្ថានភាពជាក់ស្តែងរួចហើយ” (fait accompli) នោះឡើយ។ ការការពារគោលការណ៍នេះ គឺដើម្បីការពារសមភាពអធិបតេយ្យរបស់រដ្ឋនានា រក្សា ភាពជឿជាក់នៃច្បាប់អន្តរជាតិ និងពង្រឹងគ្រឹះនៃសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង»។
នេះជាការលើកឡើងក្នុងបទអន្តរាគមន៍ របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាននៃសភាប្រើភាសាបារាំង ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ក្នុងរបៀបវារៈទី៦៖ ការពិនិត្យស្ថានភាពនយោបាយ ថ្ងៃអង្គារទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងវិមាន Verre Paul Biya ប្រទេសកាម៉េរូន។
ក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងនូវក្តីអំណរគុណជាពិសេស ជូនចំពោះ សមាជិក សមាជិកានៃគណៈកម្មការនយោបាយសភាប្រើភាសាបារាំង (APF) ដែលនៅក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការនយោបាយនៅខេត្តសៀមរាប កាលពីខែឧសភាកន្លងទៅ ដោយបានឃើញដោយផ្ទាល់ពីទំហំនៃការបំផ្លិចបំផ្លាញ ភស្តុតាងនៃការរំលោភបំពានជាក់ស្តែង និងទុក្ខវេទនារបស់ប្រជាជនភៀសសឹក និងបាន អនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដោយអះអាងសាជាថ្មីអំពីសារៈសំខាន់នៃការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បញ្ជាក់ថា៖ «កាយវិការប្រកបដោយទំនុកចិត្ត និងការទទួលខុសត្រូវនេះ បានធ្វើឱ្យយើងខ្ញុំមានសេចក្តីរំភើបយ៉ាងជ្រាលជ្រៅ និងបានជំរុញលើកទឹកចិត្តយើងខ្ញុំ ឱ្យខិតខំស្វែងរកដំណោះស្រាយការវិវាទ តែតាមរយៈមធ្យោបាយសន្តិវិធី ដោយឈរលើស្មារតីសន្ទនា និងការប្តេជ្ញាចិត្តដ៏មុតមាំ»។
ឯកឧត្តមបានបន្ថែមនៅក្នុងអង្គសភាបន្ថែមថា៖ «សន្តិភាពកើតចេញពីកិច្ចសន្ទនាប្រកបដោយសុច្ឆន្ទៈ ការអត់ធ្មត់ ការគោរពតាមការប្តេជ្ញាចិត្ត និងការប្រកាន់ខ្ជាប់ដោយមិនរង្គោះរង្គើចំពោះគោលការណ៍នៃច្បាប់អន្តរជាតិ។ ទាំងនេះហើយជាតម្លៃមូលដ្ឋានដែលជាសសរស្តម្ភនៃសហគមន៍ហ្វ្រង់កូហ្វូនរបស់យើង»។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវជាថ្មីម្តងទៀតសូមឱ្យសមាជិកសមាជិកានៃអង្គប្រជុំផ្តល់ការយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលនៅតែបន្តកើតមាននៅតាមព្រំដែនភាគខាងលិចរបស់កម្ពុជា។ កម្ពុជាធ្លាប់បានលើកយកបញ្ហានេះមកជម្រាបជូនអង្គសភារបស់យើងរួចមកហើយ ហើយសូមសម្តែងនូវក្តីអណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ស្តាប់ និងការគាំទ្រដ៏មានតម្លៃដែលអង្គសភាបានផ្តល់ជូនកម្ពុជា។
ឯកឧត្តមបានរំលឹកជូនអង្គសភាថា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ប្រទេសកម្ពុជាបានគោរពយ៉ាងពេញលេញ នូវរាល់ការប្តេជ្ញាចិត្តដែលខ្លួនបានសន្យា។ កម្ពុជាបានផ្តល់អាទិភាពជាប់ជានិច្ចដល់ការអត់ធ្មត់ កិច្ចសន្ទនា និងការកាត់បន្ថយភាពតានតឹង។ ប៉ុន្តែជាអកុសល ឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹងនេះ ពុំទទួលបានការឆ្លើយតបក្នុងស្មារតីដូចគ្នានោះឡើយ។
ចាប់តាំងពីថ្ងៃបន្ទាប់នៃការចូលជាធរមាននៃបទឈប់បាញ់ កងកម្លាំងថៃបានបន្តសកម្មភាពរបស់ខ្លួនជាឯកតោភាគី នៅក្នុងតំបន់ដែលស្ថិតក្រោម អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការឈូសឆាយដី ការដំឡើងលួសបន្លា និងកុងតឺន័រ ការឡោមព័ទ្ធភូមិប្រជាពលរដ្ឋស៊ីវិល ការពង្រឹងទីតាំងយោធា ការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ការរៀបចំពិធីសាសនានៅតាមប្រាសាទដែលជាបេតិកភណ្ឌ វប្បធម៌ និងសាសនារបស់កម្ពុជា ព្រមទាំងការបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងទៀត។ ទោះបីជាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ សកម្មភាពទាំងនេះ នៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ៕
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia