柬埔寨文件验证平台获联合国公共服务奖 跻身全球数字基础设施
分类政府新闻
事件时间2026-06-25
地点格鲁吉亚
来源公共职能信息
发布时间2026/06/27 09:06
详情描述
2026年6月25日,在格鲁吉亚第比利斯举行的联合国公共服务论坛上,柬埔寨文件验证平台(verify.gov.kh)荣获“2026年联合国公共服务奖”。该奖项旨在表彰具有透明度与问责制的公共服务项目,柬埔寨平台从全球62个国家的700多个参选项目中脱颖而出。
此次论坛以“公共机构转型:促进创新、问责、参与和包容”为主题。柬埔寨政府于2023年正式启用verify.gov.kh平台,旨在通过在线验证政府文件的真实性,有效打击文件造假行为,同时简化行政审批流程,降低相关成本并节省时间,以此推动公共服务的数字化转型。
该平台在持续开发过程中引入了人工智能技术,并强化了网络安全韧性,符合国际最佳实践标准。目前,verify.gov.kh已被认可为全球第四大数字公共基础设施,并已开始向其他国家分享相关技术经验。
📋 简要摘要 ▸
柬埔寨文件验证平台(verify.gov.kh)在格鲁吉亚举行的联合国公共服务论坛上,从全球62个国家的700多个项目中脱颖而出,荣获2026年联合国公共服务奖。该平台自2023年启用以来,通过AI技术有效打击文件造假,提升了公共服务透明度与效率,被誉为全球第四大数字公共基础设施。
📋 完整原文 ▸
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ជាប់ជ័យលាភី «ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦» ក្នុងវេទិកាសេវាសាធារណៈ នៅហ្សកហ្ស៊ី
ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កម្ពុជា កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានឈ្នះពានរង្វាន់ សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។
ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ «បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និង បរិយាបន្ន» នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។
ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចដាក់ ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។
ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. តែងតែ យកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។
ផ្ទាល verify.gov.kh ត្រូវបានធ្វើវិសិដ្ឋកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យផ្ទាលនេះកាន់តែមានសក្តានុពល ដោយបាន បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មាត្រសម្បទា មានភាពបត់បែន និងភាពធន់ផ្នែកសន្តិសុខសាយប័រ ស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ រហូតធ្វើឱ្យថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឌីជីថលទី៤ នៅលើសកលលោក និងបាននិងកំពុងចែករំលែកជាមួយបណ្តាប្រទេសមួយចំនួនផងដែរ៕