卫生部启动眼科治理项目 投资国民健康提升生产力
分类医疗
事件时间2026-09-07
地点金边
来源柬埔寨卫生部
发布时间2026/09/07 15:10
详情描述
2026年9月7日,柬埔寨卫生部在金边举行仪式,正式启动“2026-2031年眼科治理项目”及“世界卫生组织SPECS 2030战略”。柬埔寨卫生部部长秦拉与澳大利亚驻柬埔寨大使德里克·伊普(Derek Yip)共同出席并主持仪式。
秦拉部长在会上表示,眼科健康是医疗卫生体系的重要组成部分,也是实现全民健康覆盖目标的关键。视力减退及失明问题不仅影响个人健康与生活质量,还对教育、劳动生产力、家庭生计、减贫进程及国家人力资本开发产生负面影响。
此次启动的眼科治理项目实施期为2026年至2031年,旨在通过加强领导、协调机制、人力资源开发、服务质量提升及数据系统管理,构建可持续的眼科医疗体系。同时,SPECS 2030战略作为核心框架,将重点围绕服务(Services)、人员(Personnel)、教育(Education)、成本(Cost)及监测(Surveillance)五大支柱,扩大视力矫正及眼科护理服务的覆盖范围,确保包括偏远地区在内的全体国民能够获得公平、优质且负担得起的眼科服务。
秦拉部长强调,通过改善儿童视力问题,能够有效保障其未来发展,进而促进国家整体人力资本的提升。他呼吁各方加强合作,确保眼科医疗服务不遗漏任何群体。
出席仪式的还有世界卫生组织驻柬埔寨高级顾问艾米·路易丝·考索恩(Amy Louise Cawthorne)及罗斯·派珀(Ross Piper)等相关代表。卫生部对澳大利亚政府、澳大利亚驻柬使馆、弗雷德·霍洛基金会(Fred Hollows Foundation)、世界卫生组织及各发展伙伴在柬埔寨眼科领域提供的支持表示感谢。
📋 简要摘要 ▸
卫生部部长秦拉与澳大利亚驻柬大使共同启动2026-2031年眼科治理项目及SPECS 2030战略,强调眼科健康对国家人力资本开发的重要性。
📋 完整原文 ▸
**រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពភ្នែក គឺជាការវិនិយោគលើសុខភាពប្រជាជន អភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ**។»
**______**
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និង យុទ្ធសាស្ត្រ WHO's SPECS 2030 នៅកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា **សុខភាពភ្នែក គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល និងជាកត្តាចាំបាច់សម្រាប់ការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC)**។ បញ្ហាការចុះខ្សោយគំហើញ និងភាពពិការភ្នែក មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ការអប់រំ ផលិតភាពការងារ ជីវភាពគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសជាតិផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និងយុទ្ធសាស្ត្រ WHO's SPECS 2030 គឺជាជំហានសំខាន់មួយទៀតក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលភ្នែករបស់កម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថា **ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព សមធម៌ បរិយាបន្ន និងតម្លៃសមរម្យ**។
គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ នឹងរួមចំណែកពង្រឹង **អភិបាលកិច្ច ការដឹកនាំ ការសម្របសម្រួល ការអភិវឌ្ឍធនធានមនុស្ស គុណភាពសេវា ប្រព័ន្ធទិន្នន័យ និងការគ្រប់គ្រងប្រព័ន្ធសុខភាពភ្នែក** ដោយផ្តោតលើការធានាឱ្យសេវាសុខភាពភ្នែកមានគុណភាព សមធម៌ បរិយាបន្ន និងមាននិរន្តរភាព។ ជាមួយគ្នានេះ **WHO's SPECS 2030** ត្រូវបានដាក់បញ្ចូលជាក្របខណ្ឌយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីគាំទ្រដល់ការពង្រីកការគ្របដណ្តប់សេវាកែតម្រូវកំហុសចក្ខុវិស័យ និងការថែទាំសុខភាពភ្នែក។ SPECS ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៥ រួមមាន **សេវាកម្ម (Services) ធនធានមនុស្ស (Personnel) ការអប់រំ (Education) តម្លៃសមរម្យ (Cost) និងការតាមដានត្រួតពិនិត្យ (Surveillance)**។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «ភ្នែកពិតជាមធ្យោបាយទំនាក់ទំនងដែលមិនអាចខ្វះបាន ក្នុងការស្រង់ស្រូបយកការយល់ដឹង។ ពេលមួយដែលយើងបានជួយកុមារដែលមានបញ្ហាភ្នែកដែលមិនអាចមើលបានល្អ យើងអាចនឹងបានជួយអនាគតកុមារដែលជួនកាលអាចក្លាយជាអនាគតប្រទេសជាតិ។ ភ្នែកមិនមែនគ្រាន់តែជាគំហើញប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងគ្រប់ឥរិយាបទនៃវិញ្ញាណទាំងអស់។»
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោល” ក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែក និងដើម្បីកសាងប្រព័ន្ធសុខភាពភ្នែកកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ **រាជរដ្ឋាភិបាលអូស្ត្រាលី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មូលនិធិ Fred Hollows អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់** ដែលបានផ្តល់ការគាំទ្រយ៉ាងសំខាន់ និងបន្តបន្ទាប់ដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី Amy Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Ross Piper នាយកប្រតិបត្តិនៃមូលនិធិ Fred Hollows ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យ គ្រឹះស្ថានបណ្តុះបណ្តាល អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)