柬韩劳工部深化合作 重点提升职业培训与人才发展









分类政策动态
地点金边
来源柬埔寨劳工部
发布时间2026/06/26 10:21
详情描述
2026年6月25日,柬埔寨劳工与职业培训部部长兴索与韩国驻柬埔寨大使金昌勇在金边举行会晤。双方就加强劳工派遣、职业技能培训、人力资源开发及改善投资环境等议题进行了深入交流。
兴索部长对韩国政府近30年来在劳工领域的支持表示感谢。他指出,韩国是柬埔寨劳工的主要就业目的地,韩方提供的就业配额、及时的签证办理以及良好的工作条件,为柬埔寨劳工及其家庭带来了显著经济收益。此外,韩国在职业安全与健康体系建设方面给予了持续支持,包括协助建设相关培训中心及改善培训设施,有效提升了柬埔寨劳工的职业保障水平。
针对在柬韩企的经营环境,兴索部长承诺,劳工部将进一步加强与韩国驻柬使馆的协作,为在柬韩企提供更高效的行政支持,并致力于快速协调解决韩企在经营过程中遇到的劳资纠纷及各类行政问题。
金昌勇大使对柬埔寨劳工部在处理涉及韩国雇主、工会及员工相关事务时的响应速度表示认可。双方均表示,将继续深化双边合作,共同推动劳工与职业培训领域的长效发展。
📋 简要摘要 ▸
柬埔寨劳工部部长兴索与韩国驻柬大使金昌勇举行会晤,双方承诺加强在劳工、职业培训及人力资源开发领域的合作。韩国作为柬籍劳工的主要就业目的地,将继续提供就业配额,并支持柬埔寨职业安全与健康体系建设,同时劳工部将为在柬韩企提供更高效的行政支持。
📋 完整原文 ▸
ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាច ជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត ដែលជាឱកាសដ៏វិសេសវិសាលក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដ៏មានអត្ថន័យជាមួយគណៈប្រតិភូដែលមានវត្តមាននៅទីនេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងាររយៈពេលជិត ៣០ឆ្នាំ មកនេះ។
ឯកឧត្ដមរដ្ឋមន្រ្តីមានប្រសាសន៍ថា កូរ៉េ គឺជាប្រទេសនៃក្តីស្រមៃដែលបងប្អូនពលករកម្ពុជា តែងតែប៉ងប្រាថ្នាចង់ទៅធ្វើការដោយប្រទេសកូរ៉េយកចិត្តទុកដាក់ក្នុងការផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការទាន់ពេលវេលាដល់ពលករខ្មែរ ដើម្បីបានចេញទៅបំពេញការងារឆ្លើយតបតាមតម្រូវការរបស់និយោជកកូរ៉េ ដោយសារតែថៅកែមានចិត្តល្អ លក្ខខណ្ឌការងារល្អប្រសើរ ប្រាក់ចំណូលខ្ពស់ និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមគ្រួសារបងប្អូនពលករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល តាមរយៈការទទួលបានប្រាក់ឈ្នួលខ្ពស់។ បន្ថែមពីនេះ ការគាំទ្ររបស់កូរ៉េចំពោះប្រព័ន្ធសុវត្ថិភាព និងសុខភាពការងាររបស់កម្ពុជាតាមរយៈការកសាងសមត្ថភាព ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ និងការកែលម្អបរិក្ខារបណ្តុះបណ្តាល កំពុងរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសង្គមរបស់ពលករខ្មែរ។
ឯកឧត្ដម ហេង សួរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកូរ៉េនៅកម្ពុជាឱ្យកាន់តែជិតស្និទ្ធលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលនិយោជកកូរ៉េ ក៏ដូចជាពលរដ្ឋកូរ៉េនៅកម្ពុជាកំពុងជួបប្រទះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គីម ឆាងយ៉ុង បានកោតសរសើរចំពោះ ឯកឧត្តម ហេង សួរ ក្នុងកិច្ចការសម្របសម្រួល និងដោះស្រាយបញ្ហាជូននិយោជកកូរ៉េ សហជីព និងកម្មករនិយោជិតបានលឿនរហ័សទាន់ចិត្ត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងទទួលបានផ្លែផ្កាកាន់តែប្រសើរ៕
#MLVT #HENGSour