上海垣信卫星科技拟在柬投资卫星互联网服务

分类经济
事件时间2026-07-17
地点中国
来源洪玛奈首相
发布时间2026/07/18 08:45
详情描述
2026年7月17日下午,柬埔寨首相洪玛奈在访问中国期间,会见了上海垣信卫星科技有限公司董事长兼董事会成员Jason Jie Zheng。
上海垣信卫星科技有限公司在会晤中表达了在柬埔寨投资卫星互联网及通信服务的意向。该公司主要负责“千帆”低轨卫星星座项目的开发与运营,该项目旨在通过低轨卫星技术,为全球提供高速互联网及通信服务。
洪玛奈对该公司的投资意向表示欢迎。他指出,提供高质量的互联网与通信服务是柬埔寨政府的优先事项,政府目前正致力于加强电信基础设施建设并吸引相关领域投资。
洪玛奈强调,柬埔寨邮电部正在制定卫星互联网及通信服务的相关法律框架。待该框架正式实施后,政府的重点工作将是推动互联网服务覆盖至偏远农村地区,并防范通信服务的滥用。
洪玛奈鼓励上海垣信卫星科技有限公司与柬埔寨邮电部进行后续沟通,进一步探讨在柬埔寨开展投资的具体可行性。
📋 简要摘要 ▸
上海垣信卫星科技公司高层与洪玛奈总理会晤,表达了在柬埔寨投资低轨卫星互联网及通信服务的意向,旨在通过“千帆”星座项目提升柬埔寨网络覆盖水平。
📋 完整原文 ▸
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប (Satellite Communications) ដែលផ្ដោតលើការអភិវឌ្ឍ និងប្រតិបត្តិការគម្រោងបណ្តាញផ្កាយរណបគន្លងតារាវិថីទាប Qianfan (“Thousand Sails” Low Earth Orbit - LEO Broadband Constellation)។ គម្រោង Qianfan នេះ គឺជាគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មដ៏ធំមួយនៅទីអវកាសរបស់ប្រទេសចិន ដែលមានគោលដៅផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនងល្បឿនលឿនគ្របដណ្តប់ទូទាំងសកលលោក។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ដោយមើលឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រុមហ៊ុនពិតជាមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនង ប្រកបដោយគុណភាពខ្ពស់ ជាអាទិភាពចម្បងរបស់កម្ពុជា ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលមានស្រាប់ និងជំរុញការទាក់ទាញវិនិយោគបន្ថែមលើវិស័យនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំកសាងក្របខ័ណ្ឌគតិយុត្ត ដើម្បីគ្រប់គ្រងសេវាអ៊ីនធឺណិត និងទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណប។ នៅពេលដែលក្របខ័ណ្ឌគតិយុត្តនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ, អាទិភាពរបស់រាជរដ្ឋាភិបាល គឺការដាក់ពង្រាយសេវាអ៊ីនធឺណិត និងទំនាក់ទំនងទៅកាន់តំបន់ជនបទដាច់ស្រយាល ព្រមទាំងទប់ស្កាត់ការប្រើប្រាស់សេវាអ៊ីនធឺណិត និងទំនាក់ទំនង ក្នុងផ្លូវខុស (Misuse)។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សាលម្អិតជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia