柬埔寨司法部代表团赴新加坡参加“新加坡法律周”及“首席法律顾







分类法律
事件时间2026-08-25
地点新加坡
来源柬埔寨司法部
发布时间2026/08/27 18:53
详情描述
2026年8月25日至27日,柬埔寨司法部国务秘书纳瑟基林(Nak Seakirin)率领代表团赴新加坡,出席“新加坡法律周”(Singapore Convention Week)及“首席法律顾问论坛”(Chief Legal Advisors Forum)。随行人员包括柬埔寨政府代表兼国际事务与司法部门发展总局局长克洛克·达拉(Klok Dara),以及政府代表兼非正式司法纠纷解决国家管理局秘书长约姆·帕罗特(Yom Pharot)。
在“新加坡法律周”及联合国国际贸易法委员会(UNCITRAL)学院活动期间,与会各方重点探讨了人工智能技术在法律及调解领域的整合应用,并就各国加入《新加坡调解公约》的进展及经验进行了交流。
同期举办的“首席法律顾问论坛”以“国家与投资纠纷:未来展望”为主题。该论坛旨在汇集全球政府首席法律顾问,针对国家与投资者之间的纠纷处理进行高层对话。会议内容涵盖了当前面临的挑战、最新趋势、纠纷解决的最佳实践,以及针对此类纠纷的创新处理方法与改革建议,旨在通过经验分享提升各国应对投资争议的能力。
📋 简要摘要 ▸
柬埔寨司法部代表团赴新加坡参加“新加坡法律周”及“首席法律顾问论坛”,探讨国际法律争议解决及法律改革议题。
📋 完整原文 ▸
ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍នៃអនុសញ្ញាសិង្ហបុរី (Singapore Convention Week) និងវេទិកាប្រធានក្រុមអ្នកប្រឹក្សាច្បាប់ (Chief Legal Advisors Forum) ២០២៦ នៅប្រទេសសិង្ហបុរី
=====================
ប្រទេសសិង្ហបុរី៖ នាថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ១២ ដល់ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ដល់ ២៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដោយឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍នៃអនុសញ្ញាសិង្ហបុរី (Singapore Convention Week) និងវេទិកាប្រធានក្រុមអ្នកប្រឹក្សាច្បាប់ (Chief Legal Advisors Forum) ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
សម្រាប់ព្រឹត្តិការណ៍សប្តាហ៍នៃអនុសញ្ញាសិង្ហបុរី និង UNCITRAL Academy អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់លើការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងវិស័យច្បាប់ និងសន្ធានកម្ម (The AI-Enabled Mediation) ព្រមទាំងការចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពឆ្ពោះទៅរកការចូលជាសមាជិកនៃអនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្ម (Singapore Convention on Mediation -SCM) ពីបណ្តាប្រទេសនានា។
ទន្ទឹមគ្នានេះ វេទិកាប្រធានក្រុមអ្នកប្រឹក្សាច្បាប់ ត្រូវបានរៀបចំឡើងក្រោមមូលបទ «រដ្ឋ និងវិវាទពាក់ព័ន្ធនឹងការវិនិយោគ ៖ អ្វីដែលនឹងកើតឡើងនៅពេលខាងមុខ (States and Investment Disputes - What lies ahead)»។ វេទិកានេះមានគោលបំណងប្រមូលផ្តុំប្រធានក្រុមអ្នកប្រឹក្សាច្បាប់នៃរដ្ឋាភិបាលជុំវិញពិភពលោក ដែលជាអ្នកធ្វើសេចក្តីសម្រេចចិត្តគន្លឹះលើបញ្ហាវិវាទរវាងរដ្ឋនិងវិនិយោគិន តាមរយៈវេទិកាកម្រិតខ្ពស់ ដើម្បីជួបពិភាក្សាអំពីបញ្ហាប្រឈម និន្នាការចុងក្រោយ និងការផ្លាស់ប្តូរគំនិត ព្រមទាំងឧត្តមានុវត្តន៍ក្នុងការដោះស្រាយវិវាទនេះ។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់លើការពិនិត្យមើលពីការវិវត្តនៃវិធីសាស្ត្រថ្មីៗ (Novel approaches) ក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន ដែលរដ្ឋនានាជួបប្រទះក្នុងវិវាទពាក់ព័ន្ធរដ្ឋនិងអ្នកវិនិយោគ និងការពិចារណាលើសំណើកែទម្រង់ផ្សេងៗ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងទៅនឹងតម្រូវការរួម។