干拉省哥通县登革热疫情频发 近三周确诊578例

分类公共卫生
事件时间2026-07-04
地点干拉省哥通县
来源柬埔寨卫生部
发布时间2026/07/04 18:56

详情描述

2026年7月4日,柬埔寨卫生部国务秘书尤索巴(Youk Sambath)率领卫生专家组前往干拉省哥通县,实地督导当地登革热疫情防治工作。 根据干拉省卫生局及德崇森哥通医院提供的报告,自6月16日至7月4日,哥通县累计确诊登革热病例578例。其中,6名重症患者已被转送至坤塔帕花儿童医院接受治疗,目前全县暂无死亡病例报告。疫情主要集中在三宝奔市、初茂乡(Chheu Khmao)及百克赛乡(Preaek Chrey),其他乡镇亦有零星散发病例。 针对当前疫情,卫生部已要求德崇森哥通医院储备充足的医疗物资与药品,确保医护人员能够及时救治患者。同时,当地已启动社区防疫行动,包括在学校、社区及居民家中投放灭蚊药物(Abate)并进行喷洒灭蚊作业。卫生部官员及地方当局已前往百特迈小学(Preaek Thmei)开展防疫宣传,向学生及民众普及登革热预防知识,重点强调清理积水以消除蚊虫滋生环境。 登革热主要通过伊蚊叮咬传播。卫生部提醒民众,若出现持续高烧、皮疹、关节疼痛或出血倾向等症状,应立即前往当地医院就诊。
📋 简要摘要 ▸
干拉省哥通县近期登革热疫情严峻,6月16日至7月4日累计确诊578例。卫生部已派遣专家组赴当地德崇森哥通医院督导,并启动社区灭蚊及药物投放行动。目前疫情主要集中在三宝奔市及周边乡镇,暂无死亡病例,卫生部要求加强医疗物资储备并开展全民防疫宣传。
📋 完整原文 ▸
ការចុះពិនិត្យមើល និងតាមដានស្ថានភាពជំងឺគ្រុនឈាម នៅស្រុកកោះធំ ខេត្តកណ្តាល។ —— ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកជំងឺឆ្លង នៃក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាន​កម្មវិធី​គ្រុនឈាម​ មន្ទីរ​សុខាភិបាល​ នៃរដ្ឋបាលខេត្ត​កណ្ដាល​ ការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិ​កោះធំ​ បានចុះពិនិត្យមើល និងតាមដានស្ថានភាពជំងឺគ្រុនឈាម នៅស្រុកកោះធំ ខេត្តកណ្តាល។ ដេីម្បី​ក្តាប់​សភាពការណ៍​ និង​បច្ចុប្បន្ន​ភាព​ លោកជំទាវរដ្ឋលេខាធិការ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគ្រូពេទ្យ នៃមន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីពិនិត្យមើលការផ្តល់សេវាសុខាភិបាល និងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ​ ក៏​ដូចជា​ការទទួល​អ្នក​ជំងឺ​គ្រុនឈាម​ ដែល​មាន​ទាំង​អ្នក​ជំងឺ​ទូទៅ​ និង​ជំងឺ​កុមារ​។ ជា​របាយការណ៍​ ដែល​ទទួលបាន​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ ពី​ស្រុក​ប្រតិបត្តិ​កោះ​ធំ​ និង​​មន្ទីរ​ពេទ្យ​តេជោ​សែន ​កោះធំ​៖ - សរុប​អ្នក​ជំងឺ​គ្រុនឈាម​ ចាប់​ពី​ថ្ងៃ​ទី១៦​ ខែមិថុនា​ ដល់​ ថ្ងៃ​ទី​៤​​ ខែកក្កដា​ ឆ្នាំ​២០២៦​ មាន​ចំនួន ៥៧៨​នាក់​។ ក្នុង​នោះ​បាន​បញ្ចូន​ អ្នក​ជំងឺ​ធ្ងន់​ ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ចំនួន​ ៦នាក់​ និង​គ្មាន​ករណី​ស្លាប់​ទេ​។ - មូល​ដ្ឋាន​ដែល​មានការឆ្លង​គ្រុនឈាម​ច្រើន​ គឺ​ ក្រុង​សំពៅពូន​ ឃុំឈើ​ខ្មៅ​ ឃុំ​ព្រែក​ជ្រៃ​ និង​មាន​ឆ្លង​រាយប៉ាយ​នៅតាមឃុំ​ផ្សេងៗ​ទៀត​ នៃ​ស្រុក​កោះ​ធំ​។ វិធានការណ៍​ចំពោះ​មុខ​៖ - មន្ទីរពេទ្យ​ត្រូវ​មាន​សម្ភារៈ ឱសថ​ និង​ក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់​ ដេីម្បី​សង្រ្គោះ​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យបានទាន់ពេល​វេលា​។ -​ បន្ត​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត​ តាម​ផ្ទះ​ និង​បាញ់​ថ្នាំ​ កំចាត់​មូស​តាមសហគមន៍​ សាលារៀន​ និង​ផ្សព្វផ្សាយ​ការ​អប់រំ​ សុខភាព​ និង​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្បាស់​អំពី​ ការ​ការពារ​ និង​ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ និងប្រតិភូសុខាភិបាល រួម​ជាមួយ​អាជ្ញាធរ​ ដែនដី ​បានបន្តចូលរួមក្នុងការអប់រំផ្សព្វផ្សាយដល់កូនសិស្សតូចៗ នៅសាលាបឋមសិក្សាព្រែកថ្មី ដើម្បីផ្សព្វផ្សាយ អំពីការបង្កា និងទប់ស្កាត់ នៃជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខ្លា​ រួច​ក៏​បន្តចុះពិនិត្យមើលសកម្មភាពក្រុមការងារ កំពុងអនុវត្តយុទ្ធនាការបាញ់ថ្នាំមូសតាមភូមិ ឃុំ សាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីកំចាត់ជំរកមូសខ្លា។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter](https://x.com/MohCambodia)) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)