柬埔寨劳工部向桑园区寺庙捐赠物资










分类社会
事件时间2026-08-21
地点金边桑园区
来源柬埔寨劳工部
发布时间2026/08/21 16:08
详情描述
2026年8月21日上午,柬埔寨劳工部工作组代表部长恒索,前往金边市桑园区开展捐赠活动。劳工部国务秘书宋索吉塔率领工作组成员、桑园区理事会及行政官员,向区内4座寺庙的僧侣捐赠了蜡烛及生活物资。
此次受捐的寺庙包括:塔恩寺(Wat Than)、斯瓦波佩寺(Wat Svay Pope)、堆谷奔寺(Wat Toul Tompoung)及普拉尤旺寺(Wat Prayuravong)。
每座寺庙获得的捐赠物资包括:蜡烛2对、雨季沐浴布5条、燃油40升、僧侣用品5套、蜂蜡、金香、大米200公斤、方便面9箱、罐头鱼1箱、炼乳1箱、纯净水9箱、饮料9箱,以及水果篮、糖、茶、鱼露、酱油等生活必需品,并向寺庙提供了部分现金供养。
除僧侣外,活动现场还向塔恩寺的修行者、长者及信众发放了物资。此次捐赠旨在支持僧侣在为期三个月的雨季安居期间的修行生活。活动期间,参与人员共同进行了祈福仪式,并将功德回向给已故亲属及为保卫国家领土与人民牺牲的军警人员。
📋 简要摘要 ▸
柬埔寨劳工部工作组代表部长恒索,向桑园区4座寺庙捐赠蜡烛及生活物资,支持僧侣修行。
📋 完整原文 ▸
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៤ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ
(ភ្នំពេញ)៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន ព្រមទាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាខណ្ឌ និងគណៈអភិបាលខណ្ឌចំការមន បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ និមន្តមកពីវត្តចំនួន៤ ក្នុងខណ្ឌ រួមមាន វត្តថាន់ វត្តស្វាយពពែ វត្តទួលទំពូង និងវត្តប្រយូរវង្ស និងជូនយាយជីតាជី និងអាចារ្យ លោកយាយលោកតាជាពុទ្ធបរិស័ទ នៅវត្តនួនមណីរាម ហៅវត្តថាន់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។
ទេយ្យទាន និងបច្ច័យរបស់ក្រសួង និងរដ្ឋបាលខណ្ឌ ដែលបានប្រគេនវត្តនីមួយៗ រួមមាន៖ ទៀនចំណាំព្រះវស្សា ២គូ សំពត់ងូតទឹកភ្លៀង៥ ប្រេងឥន្ធនៈ ៤០លីត្រ សាដកនិងបរិក្ខារ ៥ឈុត ទៀនក្រមួនឃ្មុំ ធូបមាស អង្ករ ២០០ គីឡូក្រាម មី ៩កេស ត្រីខ ១កេស ទឹកដោះគោខាប់ ១កេស ទឹកបរិសុទ្ធ ៩កេស ទឹកក្រូច ៩កេស ចង្ហាន់ កន្ត្រកផ្លែឈើ ស្ករស តែ ទឹកត្រី ទឹកស៊ីអ៊ីវ បច្ច័យវារកភត្ត និងបច្ច័យបួនមួយចំនួនទៀត។
ការប្រគេនទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា។
នាឱកាសនោះ លោកជំទាវ ក្រុមការងារ និងពុទ្ធបរិស័ទទាំងអស់បានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសតាមព័ទ្ធសីមាវត្តទាំង៤ប្រកបដោយសទ្ធាជ្រះថ្លាបំផុត ហើយក៏បានឧទ្ទិសកុសលផលបុណ្យដែលបានកសាងនាពេលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធញាតកាទាំងប្រាំពីរសន្តាន និងវីរកងទ័ព ព្រមទាំងវីរកងនគរបាលជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធោវាទ។ ពុទ្ធបរិស័ទតែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកទៀនព្រះវស្សា និងទេយ្យទានចាំបាច់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន៕
#MLVT #HENGSour