柬泰边境谈判持续进行 柬方坚持通过现有机制解决争端

分类政治
地点柬泰边境
来源CN123
发布时间2026/05/08 01:18
详情描述
柬泰边境谈判近期持续进行。柬埔寨政府重申,解决边境争端的唯一途径是依托现有的法律机制,即边境委员会(GBC)、联合边界委员会(JBC)及相关区域边界委员会(RBC)。柬方明确表示,不承认任何通过非法手段占领的领土,并要求相关方必须通过既定机制处理边界争议,包括撤离非法占领区域及重新测量边界。
在谈判过程中,柬方始终坚持通过法律途径解决问题,拒绝承认任何非法的边界划分。针对泰方在谈判中提出的立场,柬方强调将继续通过现有机制进行交涉,并保持与东盟成员国的良好关系。
分析指出,边境局势的波动可能对物流和贸易产生影响。建议在柬企业密切关注官方后续公告,保持供应链多元化以应对潜在的经济波动。同时,当前环境下,加强对本地产品的支持、推动国内经济循环及提升社会经济韧性,是应对外部不确定性的重要举措。相关部门建议民众及企业保持警惕,并关注双边贸易政策的后续变化。
📋 简要摘要 ▸
柬埔寨政府重申通过GBC、RBC及JBC等现有机制解决边境争端,拒绝承认非法占领的领土。分析指出,柬泰关系在边境问题上仍存博弈,建议在柬企业关注双边贸易政策变化,并加强对本地产品的支持以应对潜在的经济波动。
📋 完整原文 ▸
ក្រឡាអនុទីន ឆ្លាតហើយល្បិច។ នៅលើឆាកសម្ដែង នៅក្រោយឆាកសម្ញែង។ អ្វីដែលអនុទីន លើកឡើងនៅលើវេទិកា គឺ “សន្តិភាពរវាងប្រទេសទាំងពីរ” ហើយមុននឹង អនុទីនឡើងឆាក កាសែតថៃ បានចុះផ្សាយសម្ដីអនុទីនថា “ខ្លួនទៅប្រជុំដើម្បីផលប្រយោជន៍ថៃជាធំ ឬ Thailand First (ប្រយោជន៍តែមួយ)” ដែលពាក្យនេះ ទំនងជារៀនតាមបងធំត្រាំ? កាទូតអនុទីន បត់តាមខ្យល់ បោលដូចចចក ដូច្នេះ “មានផ្ទះជិតចចក” គឺត្រូវដេកទាំងបើកភ្នែក ប្រយ័ត្នយប់ ប្រយ័ត្នថ្ងៃ? ដោយឡែកកាទូតកម្ពុជា គឺប្រើសំឡេងតែ១ ពីដើមដោយ “ចរចាដោយផ្លូវច្បាប់ មិនទទួលស្គាល់ព្រំដែនដោយកងកម្លាំង”។ យើងបន្តតាមដានទៀត!
កម្ពុជាទទួលស្គាល់ច្បាប់ គោរពច្បាប់ ហើយប្រាប់អន្តរជាតិថា “កម្ពុជាមិនទទួលស្គាល់ព្រំដែនណា ដែលថៃវាតទីខុសច្បាប់ឡើយ”។ ភូមិកម្ពុជា និងទីតាំងមួយចំនួន ដែលថៃកាន់កាប់ខុសច្បាប់ កម្ពុជាដាក់ចំៗ និងថា កិច្ចការនេះ ត្រូវតែអនុវត្តតាមយន្តការដែលមានស្រាប់ ។ យន្តការអាស៊ាន ចាប់តាំងពីម៉ាឡេស៊ីជាប្រធាន រហូតដល់ហ្វីលីពីនជាប្រធានប្ដូរវេន មែនទែនទៅ ថៃមិនដែលរង្គើ មិនរអា ឡើយ ប៉ុន្តែចំពោះកម្ពុជា យន្តការដែលមានស្រាប់ (AOT ឬ អនុព័ន្ធយោធា) នេះ គឺជាដើមចងនៃយន្តការនានា ទៅខាងមុខ។ ដូច្នេះ រក្សាទំនាក់ទំនងល្អជាមួយប្រទេសអាស៊ាន គឺជាចាំបាច់បំផុតមួយក្នុងកាលៈទេសៈនេះ (គប់ ឬបំបែកមិត្ត ខ្ញុំលើកចិត្តបងប្អូនអានសៀវភៅ ស្រីហិតោបទេស)។
យន្តការដែលមានស្រាប់? អ្វីដែលកម្ពុជាលើកឡើង តាមរយៈសម្ដេចធិបតី គឺប្រើប្រាស់ “យន្តការដែលមានស្រាប់”។ ពាក្យនេះ ខ្ញុំបានសរសេរកាលពីប៉ុន្មានថ្ងៃមុនថា “ទំនងជាកម្ពុជា មិនបង្កើតយន្តការដោះស្រាយព្រំដែន ក្រៅពីយន្តការ GBC RBC JBC ឡើយ?” មើលទង្វើជាក់ស្ដែង! ចប់ពីការប្រជុំត្រីភាគីនេះ អនុទីនថា នឹងបន្តការចរចាដោយសន្តិភាព ប៉ុន្តែស្ថិតក្នុងដំណាក់កាលនេះ “ដកទូរកុងទីនឺចេញ” និងប្រគល់ភូមិ និងវាស់បង្គោលព្រំដែន ទើបចាត់ទុកថា “បានការណ៍”។ ដូច្នេះ យើងត្រូវតាមដាន។
រឿងមួយទៀត ដែលសំខាន់ចំពោះមុខ គឺក្នុងផ្ទះ។ យើងគួរណា កុំរវល់នឹងសេដ្ឋកិច្ចថៃ ថាបែបនេះ ឬបែបនោះ តែគួររវល់នឹងការស្ដារសេដ្ឋកិច្ចខ្លួនឯង ដែលប្រឈមមុនគេ។ ប្រទេសមួយចំនួនក្នុងអាស៊ី គេមានបែបផែនដើម្បីទប់ ប្រសិនមានការប្រែប្រួល និងរបត់សេដ្ឋកិច្ចពិភពលោកមិនទៀង ដូច្នេះយើងក៏គួរប្រុងដែរ។ រឿងដំបូងដែលយើងអាចធ្វើ គឺសន្សំសំចៃចាត់ចែង និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីជំរុញចរន្តឱ្យវិលជុំក្នុងស្រុក។
ក្នុងនោះដែរ បង ប្អូន អ៊ំ ពូ មីង ណា ដែលមានក្មួយកូនចៅ សូមណែនាំតម្រែតម្រង់ឱ្យយុវជនកម្ពុជា គិតរឿងពង្រឹងខ្លួនឯង គ្រួសារ និងជាតិ។ ការផ្លាស់ប្ដូរមួយ ដ៏ធំ ត្រូវការមួយជំហានៗ ហើយការចាត់គ្រឹះសង្គមឱ្យខ្លាំង ពលរដ្ឋ ត្រូវការវិន័យ។ សាមគ្ដីជាកូនសោ!
បងប្អូនណាដែលបានអានចប់ទាំងយប់នេះ សូមខម្មិនខាងក្រោម!
ដោយក្ដីស្រឡាញ់រាប់អាន!
ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ