实居省一工厂因环保违规被勒令关闭 涉及60户家庭安置
分类民生
事件时间2026-06-01
地点实居省
来源洪玛尼官方频道
发布时间2026/06/02 20:27
详情描述
2026年6月1日下午,实居省乌栋县达那朗乡政府工作组前往特邦伦村,与当地60户家庭举行见面会,正式宣布关闭该村一家黑油工厂。
此次关闭行动依据工业科技创新部于2026年5月28日签发的第2075号决定执行。工作组在现场明确指出,关闭该工厂的主要原因是其生产活动对周边环境、居民健康及社区生活质量造成了负面影响。此举旨在落实政府关于工厂企业合规经营的规定,保障社区环境安全。
在见面会上,工作组听取了受影响居民的诉求与面临的困难。针对工厂关闭后可能产生的生计问题,政府工作组承诺将采取配套措施,包括提供就业机会及技能培训,以帮助受影响家庭寻找替代生计方案。
当地居民对关闭工厂的决定表示支持,并要求相关部门持续跟进后续安置工作,确保社区环境得到改善,同时落实各项民生保障政策。工作组强调,未来将继续加强环境监管与执法力度,并保持与民众的沟通,确保相关政策有效执行。
📋 简要摘要 ▸
实居省乌栋县达那朗乡特邦伦村因环保及健康影响,工业科技创新部决定关闭当地一家黑油工厂。政府工作组已与受影响的60户家庭进行沟通,并承诺将通过提供就业机会及技能培训,保障受影响居民的生计与社区环境安全。
📋 完整原文 ▸
ប្រជាពលរដ្ឋភូមិត្រពាំងរុន ឃុំដំណាក់រាំងសម្តែងការអរគុណ និងគាំទ្រឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចំពោះការដោះស្រាយសំណូមពរប្រជាជនរបស់ក្រុមការងារ អាជ្ញាធរស្រុក និងឃុំ ដើម្បីធានាផលប្រយោជន៍និងសុខុមាលភាពជាក់ស្តែងសម្រាប់សហគមន៍។
========
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃច័ន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមូលដ្ឋានឃុំដំណាក់រាំងបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៦០គ្រួសារ នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ដើម្បីផ្សព្វផ្សាយអំពីការបិទដំណើរការរោងចក្រប្រេងខ្មៅតាមសេចក្តីសម្រេចលេខ ២០៧៥ ឧបវន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម ដោយមានការចូលរួមពឍិលោកអភិបាលស្រុក លោកមេឃុំ មេភូមិ ផងដែរ។ ក្នុងឱកាសនេះ ក្រុមការងារបានពន្យល់យ៉ាងច្បាស់អំពីមូលហេតុនៃការបិទរោងចក្រ ដែលផ្អែកលើការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ និងគុណភាពជីវិតនៅក្នុងសហគមន៍។ ការអនុវត្តសេចក្តីសម្រេចនេះ គឺជាជំហានសំខាន់ក្នុងការពារសុខុមាលភាពប្រជាពលរដ្ឋ និងធានាបាននូវបរិស្ថានរស់នៅដែលមានសុវត្ថិភាព និងស្អាតបរិសុទ្ធ ពិសេសពង្រឹងការគោរពនូវបទដ្ឋានរបស់រាជរដ្ឋាភិបាលចំពោះរោងចក្រសហគ្រាស។ ក្រៅពីការផ្សព្វផ្សាយ ក្រុមការងារក៏បានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅពិនិត្យ និងសម្របសម្រួលដោះស្រាយឱ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងសំណូមពរឱ្យអាជ្ញាធរបន្តតាមដានការអនុវត្ត និងធានាថាមានដំណោះស្រាយជាក់ស្តែងសម្រាប់សហគមន៍។
ក្នុងឱកាសនោះ ក្នុងនាមក្រុមការងារ ខ្ញុំបានជូនជាទស្សនទានមួយចំនួន ដើម្បីរួមចំណែកដល់ការរួមគ្នាធានាបាននូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងមានការចូលរួម :
១. ពង្រឹងការពារបរិស្ថាន និងសុខភាពសាធារណៈដោយត្រូវបន្តត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវបរិស្ថានរស់នៅស្អាត និងមានសុវត្ថិភាព។
២. លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដោយជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋចូលរួមរាយការណ៍ បញ្ហាបរិស្ថាន និងរួមគ្នាថែរក្សាភូមិឃុំឱ្យមានសុវត្ថិភាព និងអនាម័យល្អ។
៣. ស្វែងរកដំណោះស្រាយជីវភាពជំនួសដោយយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ ដោយជំរុញឱកាសការងារ និងអភិវឌ្ឍជំនាញថ្មីៗ។
៤. ពង្រឹងទំនាក់ទំនងអាជ្ញាធរនិងប្រជាជនដោយបន្តការចុះជួបផ្ទាល់ ស្តាប់មតិយោបល់ និងដោះស្រាយបញ្ហាដោយស្មារតីទទួលខុសត្រូវ និងសុចរិតភាព។