洪玛尼签批中小企业招考 78人入围最终面试

分类政务
事件时间2026-11-11
地点金边
来源柬埔寨国家电视台
发布时间2026/11/11 20:35
详情描述
截至2026年11月11日晚,柬埔寨副总理兼公共职能部长洪玛尼以招考筹备委员会主席身份,现场审核并签署中小企业协调机构官员招考的履历评估结果。本轮共有200名考生,经资格与能力评估后78人获得进入最终口试的资格,其中包含女性考生。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះហត្ថលេខាលើលទ្ធផលវាយតម្លៃប្រវត្តិរូបបេក្ខជន អ.ស.ត.ម. ឆ្ពោះទៅកាន់វគ្គសម្ភាសន៍ចុងក្រោយ
ដំណើរការវាយតម្លៃគុណវុឌ្ឍិ និងសមត្ថភាពរបស់បេក្ខជនប្រឡងជាប់សម្រាំង សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី កិច្ចព្រមព្រៀងការងារអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម» ហៅកាត់ថា អ.ស.ត.ម. បានឈានមកដល់ទីបញ្ចប់យ៉ាងរលូន ដើម្បីឈានឆ្ពោះទៅកាន់វគ្គសម្ភាសន៍ចុងក្រោយ។
គិតត្រឹមល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដោយផ្ទាល់ និងចុះហត្ថលេខាសម្រេចចុងក្រោយលើលទ្ធផលវាយតម្លៃប្រវត្តិរូបបេក្ខជន ។
ក្នុងដំណាក់កាលដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បំផុតលើរបាយការណ៍សរុប ដើម្បីធានាឱ្យបាននូវ ភាពសុក្រឹត យុត្តិធម៌ និងតម្លាភាព ស្របតាមគោលដៅជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ចំតម្រូវការមុខតំណែង។ ដំណើរការនេះ ក៏មានការចូលរួមពិនិត្យតាមដាន និងធ្វើជាសាក្សីផ្ទាល់ពីតំណាងអង្គភាពសាមី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
យោងតាមលទ្ធផលផ្លូវការដែលទទួលបានការសម្រេចនាពេលនេះ បានបង្ហាញថា ផ្អែកលើការពិនិត្យវាយតម្លៃប្រវត្តិរូប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ មានបេក្ខជនជាប់សម្រាំងសរុបចំនួន ២០០នាក់ (ក្នុងនោះស្រីមានចំនួន ៧៨នាក់)។
ទោះជាយ៉ាងណា ក្នុងចំណោមបេក្ខជនទាំង២០០នាក់ និងឆ្លងកាត់ការពិនិត្យវាយតម្លៃនេះ បេក្ខជនដែលមានឈ្មោះជាប់សម្រាំងបន្ត ដើម្បីចូលរួមប្រឡងប្រជែងលើ វិញ្ញាសាសួរផ្ទាល់មាត់ គឺមានចំនួន ៧៨នាក់ ក្នុងនោះស្រី