柬埔寨向菲军方展示边境现状 寻求和平解决纠纷

分类外交
事件时间2026-10-21 09:00
地点班迭棉吉省
来源新柬埔寨日报
发布时间2026/10/21 18:44

详情描述

2026年10月21日上午9时,菲律宾武装部队总参谋长安东尼奥·纳法雷特(Antonio Nafarrete)率领代表团,前往柬埔寨班迭棉吉省塔莫普县科罗米特公社的万特拉昆(Boeung Trakoun)边境口岸,实地考察当地边境局势。 柬埔寨国防部表示,班迭棉吉省省长翁拉特里(Um Reatrey)在现场向菲方代表团介绍了柬泰边境万特拉昆地区的现状。柬方强调,柬埔寨始终严格遵守停火协议及相关联合声明,并以负责任的态度履行承诺。 柬埔寨国防部指出,此次展示旨在向菲方说明当前边境面临的挑战,特别是泰方部分行为不符合柬泰双方既有协议及国际法精神。柬方要求相关违规活动立即停止,以避免引发不必要的紧张局势,并防止对两国间的互信造成负面影响。 柬埔寨国防部认为,菲律宾军方代表团的此次实地考察,体现了菲律宾作为东盟轮值主席国及成员国,对柬埔寨维护停火努力的支持,以及对东盟观察员小组(AOT)工作的认可。柬方重申,将继续致力于根据国际法及两国现有条约与协议,寻求和平、公正且长久的争端解决方案。
📋 简要摘要 ▸
柬埔寨向菲律宾军方代表团展示了班迭棉吉省边境的实际情况,强调泰方违规占地,呼吁通过国际法和平解决争端。
📋 完整原文 ▸
កម្ពុជាបង្ហាញមេទ័ពហ្វីលីពីនអំពីទង្វើថៃកាន់កាប់ដី បន្តបំពានកិច្ចព្រមព្រៀង និងទាមទារឱ្យជួយបញ្ឈប់បន្ទាន់ដើម្បីបញ្ចៀសភាពតានតឹងដែលមិនចាំបាច់ នាយឧត្តមសេនីយ៍ ANTONIO NAFARRETE នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។ បើតាមក្រសួងការពារជាតិកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងការពារជាតិ បន្ថែមថា ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ ចាត់ទុកការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសការសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។