美国暂停对台军售项目 优先保障伊朗作战需求
分类国际新闻
地点美国
来源柬埔寨快讯
发布时间2026/05/22 11:56
详情描述
据RumLech News报道,美国海军高层官员近日证实,美国已决定暂停对台军售项目,旨在优先保障美军在伊朗地区的作战需求。
美国海军部高级官员Hung Cao在向国会作证时表示,为确保“Epic Fury”行动的武器供应,美方决定暂时搁置对台军售计划。目前,美军正处于高度戒备状态,需优先储备武器以应对后续军事行动,同时与伊朗的相关谈判仍在进行中。该官员强调,待美方确保自身作战物资充足后,才会根据政府评估恢复对外军售。
目前,一项价值140亿美元的对台军售方案尚未获得最终批准,仍处于搁置状态。此前,美国总统特朗普政府曾于去年12月批准了一项价值110亿美元的对台军售案,这也是台湾方面提出的最大规模采购计划。
针对军售交付进度的不确定性,台湾防务部门负责人顾立雄于5月19日表示,美方对台防务政策并未发生改变。他指出,对台军售是维护台海地区和平与稳定的重要因素。尽管交付进度受全球战略资源调配影响,但美方对台防务承诺依然存在。
📋 简要摘要 ▸
美国海军高层证实,为确保伊朗地区作战需求,美国已暂停对台军售计划。此前价值140亿美元的军售包尚未获最终批准。尽管美方强调对台防务承诺不变,但受全球战略资源调配影响,交付进度面临不确定性。
📋 完整原文 ▸
មន្រ្តីអាម៉េរិក៖ ការលក់អាវុធឲ្យតៃវ៉ាន់ត្រូវផ្អាកសិន ដើម្បីទុកប្រើនៅអ៊ីរ៉ង់
មន្រ្តីជាន់ខ្ពស់ជើងទឹកអាម៉េរិក អះអាងថា គម្រោងលក់សព្វាវុធឲ្យតៃវ៉ាន់ ត្រូវបានផ្អាកសិន ដើម្បីធានាការផ្គត់ផ្គង់អាវុធសម្រាប់ប្រតិបត្តិការនៅអឺរ៉ង់។ តៃវ៉ាន់ដែលប្រឈមមុខការគំរាមពីចិន ត្រូវការអាវុធដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។
សង្រ្គាមនៅអ៊ីរ៉ង់ កំពុងធ្វើឲ្យគម្រោងលក់អាវុធឲ្យតៃវ៉ាន់ជាប់គាំង។ កញ្ចប់ចុងក្រោយទំហំ១៤ពាន់លានដុល្លារ មិនទាន់ទទួលបានការអនុម័តចុងក្រោយនៅឡើយ ដោយប្រធានាធិបតី ដូណាល់ ត្រាំ ដែលទើបបញ្ចប់ទស្សនកិច្ចនៅចិន នៅបន្តផ្អឹបសំណើសិន។
ក្នុងការផ្ដល់សក្ខីកម្មដល់សភា លោក Hung Cao មន្រ្តីជាន់ខ្ពស់ក្រសួងជើងទឹកអាម៉េរិក និយាយថា អាម៉េរិកសម្រេចផ្អាកគម្រោងសិនដើម្បីធានាការផ្គត់ផ្គង់សម្រាប់ប្រតិបត្តិការ Epic Fury នៅអ៊ីរ៉ង់។ យោធាអាម៉េរិក កំពុងស្ថិតក្រោមការប្រុងជើងការដែលការណ៍នេះតម្រូវឲ្យមានការធានាអាវុធសម្រាប់យុទ្ធនាការខាងមុខ ស្របពេលការចរចាជាមួយអ៊ីរ៉ង់នៅដំណើរការនៅឡើយ ទោះមិនទាន់មានលទ្ធផលក្ដី។
«យើងគ្រាន់តែធ្វើឲ្យប្រាកដថាយើងមានអ្វីៗគ្រប់យ៉ាង បន្ទាប់មកការលក់យុទ្ធោបករណ៍ទៅបរទេស នឹងបន្តនៅពេលដែលរដ្ឋាភិបាលយល់ថាចាំបាច់។» មន្រ្តីអាម៉េរិកបញ្ជាក់បែបនេះ។
តាមច្បាប់ រដ្ឋបាលអាម៉េរិក ត្រូវផ្គត់ផ្គង់អាវុធឲ្យតៃវ៉ាន់សម្រាប់ការការពារជាតិ ទោះអាម៉េរិកទទួលស្គាល់រដ្ឋាភិបាលប៉េកាំងជាតំណាងចិនតែមួយក្ដី។ កាលពីខែធ្នូ រដ្ឋបាលលោក ត្រាំ បានអនុម័តកញ្ចប់ទិញអាវុធទំហំ១១ពាន់លានដុល្លារដែលស្នើដោយតៃវ៉ាន់។ នោះជាគម្រោងទិញធំបំផុតដែលកោះតៃវ៉ាន់ស្នើឡើង។
ទោះមានការយឺតយ៉ាវក្ដី តៃវ៉ាន់នៅតែមានសុទិដ្ឋិនិយមចំពោះអាម៉េរិក។ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Wellington Koo និយាយនៅថ្ងៃទី១៩ ខែឧសភា ថា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់ មិនបានផ្លាស់ប្ដូរឡើយ។ លោក Koo និយាយទៀតថា ការលក់អាវុធគឺជាកម្លាំងរក្សាលំនឹងដ៏សំខាន់មួយសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់៕
[Facebook](https://www.facebook.com/rumlech9/) | [Facebook](https://www.facebook.com/share/1C7Fatvbeb/?mibextid=wwXIfr) | [Facebook](https://www.facebook.com/profile.php?id=61582633534888) | [Telegram](https://t.me/rumlech9) | [ TikTok](https://www.tiktok.com/@rom.lech) | [YouTube](https://www.youtube.com/@rumlech) | [Instagram](https://www.instagram.com/rumlech/) | [X](https://x.com/RumLech_News) | [Website](https://s-romlechnews.com.kh/)