柬埔寨青年联合会高层慰问前线驻守官兵

分类政务新闻
事件时间柬埔寨新年期间
地点前线阵地
来源洪玛尼官方频道
发布时间2026/04/10 07:02
详情描述
柬埔寨青年联合会代表团前往前线慰问驻守官兵,赠送慰问品并表达对官兵保家卫国贡献的敬意。
📋 完整原文 ▸
«ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា 🇰🇭»
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកំពុងខិតជិតមកដល់ ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃណ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញដឹកនាំសហការី នាំយកក្រមា និងសារជូនពរពីបងប្អូនប្រជាជនជួរក្រោយ ទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។
លើសពីសារជូនពរ គោលបំណងសំខាន់នៃជំនួបនាឱកាសនេះ គឺដើម្បីបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជនទាំងអស់ ចំពោះវីរភាព រួមទាំងការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលបានឈរជើងយ៉ាងអ់អាចក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
ក្នុងបរិយាសប្រកបដោយភាពស្និទ្ធស្នាលនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី និងឯកឧត្តម សុខ សប្បាយណា ក៏បានថ្លែងអំណរគុណ និងជូនពរដល់កងទ័ពទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ឱ្យទទួលបាននូវ កម្លាំងពលំរឹងមាំ មានស្មារតីមុតមាំ និងទទួលបានជ័យជម្នះលើគ្រប់ភារកិច្ច ដើម្បីបន្តបំពេញបេសកកម្មការពារជាតិ និងប្រជាជនកម្ពុជា៕
👉 [រូបភាពបន្ថែម](https://www.facebook.com/share/p/1FJgF9MTHE/?mibextid=wwXIfr)
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)