劳工部奥多棉芷省招聘会提供4000个岗位

劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
劳工部奥多棉芷省招聘会提供4000个岗位
1/10
公司劳工部
地点奥多棉芷省
薪资面议
类型全职
发布时间2026/10/02 17:31

职位描述

柬埔寨劳工部于奥多棉芷省班迭安比县举办“高棉人帮助高棉人寻找并提供工作”招聘会,现场提供4000个本地就业岗位,旨在为返乡劳工及求职青年提供直接就业机会。 本次招聘会汇集多家企业、工厂及公司,求职者可现场进行登记与面试,实现即时就业。岗位薪资待遇面议,具体根据企业标准执行。 除就业岗位外,现场同步推广职业技能培训及社会保障服务。求职者可报名参加TVET职业技能培训课程,涵盖建筑、制冷设备维修、电气、烘焙、咖啡冲调及美容美发等领域。该培训课程免费提供,学习时间灵活,旨在帮助学员提升技能,以获取更高薪资或自主创业。 此外,现场提供国家社会保障基金(NSSF)咨询及登记服务。在本地企业就业的劳工可享受工伤保险、医疗保健及养老金等社保福利,保障劳动者权益。 本次活动主要面向返乡劳工及有就业需求的青年群体。劳工部鼓励求职者利用在国外积累的工作经验,将其转化为本地就业的专业技能,通过合法合规的就业渠道改善家庭经济状况。
📋 简要摘要 ▸
劳工部在奥多棉芷省举办招聘会,提供4000个本地就业岗位,并推广职业技能培训及社保服务。

联系方式

电话129***
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ចាត់ទុកការវិលត្រឡប់មកប្រទេសកំណើតវិញ ជាការចាប់ឱកាសការងារថ្មី ដែលបំប្លែងបទពិសោធនៅស្រុកគេ ទៅជាជំនាញសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងសង្គម (ឧត្តរមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកចំនួន ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ នាព្រឹកទី២ ខែតុលា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានអ្នកចូលរួមជាង ៥០០នាក់ ឯកឧត្តម ទេព ណាវី រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធកំពុងខិតខំភ្ជាប់បងប្អូនទៅនឹងឱកាសការងារ។ ជាក់ស្តែង វេទិកានេះបាននាំយកឱកាសការងារក្នុងស្រុកចំនួន ៤ពាន់កន្លែងនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីចុះឈ្មោះ សម្ភាស ទទួលបានការងារភ្លាមៗ។ ឯកឧត្តមបានលើកទឹកចិត្តដល់អតីតពលករកុំឱ្យអស់សង្ឃឹម ព្រោះការវិលត្រឡប់មកស្រុកកំណើតវិញគឺជាចំណុចចាប់ផ្តើមនៃឱកាសថ្មី។ បងប្អូនត្រូវបំប្លែងបទពិសោធជាច្រើនដែលមានទៅជាជំនាញ ពីជំនាញទៅជាការងារសម្រាប់រកប្រាក់ចំណូលកាន់តែប្រសើរនៅក្នុងស្រុក។ ឯកឧត្តមបានប្រៀបធៀបពីការងារចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ និងការងារក្នុងស្រុក ដែលជាជម្រើសដ៏ល្អសម្រាប់កសាងសេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ សុភមង្គលក្នុងគ្រួសារ និងក្តីសង្ឃឹមពេលអនាគត។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកក៏ផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។ ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងដោយស្របច្បាប់ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។ ទន្ទឹមនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសម៉ោងសិក្សាបត់បែន ដូចជា៖ ផ្នែកសំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯងក៏បាន ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត។ បើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ៕ #MLVT #HENGSour