柬埔寨邮电部预警
预警类型网络安全
严重程度高
地点柬埔寨
发布时间2026/09/22 18:16
详情描述
柬埔寨邮电部网络安全官员发出预警,Telegram用户面临的网络攻击风险正持续升级,预计2027年攻击手段将比2026年更加复杂且猛烈。目前,已有大量用户遭遇黑客入侵,导致账号被控制并被利用向他人传播病毒。
黑客的攻击方式已发生演变。以往账号被盗时,用户通常能在设备列表中发现异常登录记录并手动登出。但现阶段的攻击通过发送恶意文件,直接窃取用户电脑中的信息,使黑客能够完全模拟用户身份进行操作,且不会在设备列表中留下异常登录痕迹。
邮电部网络安全与信息技术部门负责人乌潘纳烈(Ou Phannarith)明确指出,用户需对后缀为.exe、.bat、.vbs、.ps1、.sh、.msi及.scr的异常文件保持高度警惕,严禁点击此类来源不明的附件。
为防范此类风险,用户应立即开启Telegram双重验证功能,并拒绝接收和打开任何可疑文件。若发现账号已被盗用,应立即通过官方渠道进行申诉,并及时通知联系人,防止诈骗信息进一步扩散。
📋 简要摘要 ▸
柬埔寨邮电部网络安全官员警告,2027年针对Telegram用户的网络攻击将更加复杂。提醒用户警惕.exe、.bat等异常文件,防止黑客入侵及病毒传播。
📋 完整原文 ▸
ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ ព្រមានថា ឆ្នាំ២០២៧ Telegram នឹងកាន់តែបន្ថែមហានិភ័យដល់អ្នកប្រើប្រាស់ខ្លាំងជាង ឆ្នាំ២០២៦ លើការវាយប្រហារតាមប្រព័ន្ធអ៉ីធើណិត (Video inside)
(ភ្នំពេញ)៖ មន្ត្រីជំនាញផ្នែកសន្តិសុខសាយប័ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានអំពីការវាយប្រហារកាន់តែស្មុគស្មាញ និងខ្លាំងក្លាឡើងថែមទៀត ចំពោះអ្នកប្រើប្រាស់ Telegram នៅឆ្នាំ២០២៧ខាងមុខ ខណៈបច្ចុប្បន្នអ្នកប្រើប្រាស់កម្មវីធី Chat មួយនេះជាច្រើន បានរងនូវការវាយប្រហារពីក្រុម Hacker ចូលគ្រប់គ្រង និងផ្ញើសារមេរោគ ទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត។
លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះថា «កម្មវិធី Telegram ដែលយើងប្រើប្រាស់ទំនាក់ទំនងគ្នារាល់ថ្ងៃនេះ នៅឆ្នាំ២០២៧ វានឹងបន្ថែមភាពស្មុគស្មាញជាង ឆ្នាំ២០២៦ទៅទៀត។ ឥឡូវយើងឃើញហើយមួយរយៈពេលនេះ មានផ្ញើ file .rar .exe...បញ្ជូនតគ្នា។ ធម្មតានៅពេលគេ Hack ចូល Telegram យើង ត្រូវមានចេញ Devices មួយថ្មី នៅពេលយើងដឹងយើងអាចចុច Log Out បាន ប៉ុន្តែការវាយប្រហារតាមរយៈការបញ្ជូល file តគ្នារាល់ថ្ងៃនេះ អត់មានឃើញ Devices ថ្មីទេ គឺមានន័យថា អ្នកវាយប្រហារបានលួចយកព័ត៌មានពីកុំព្យួទ័ររបស់អ្នកប្រើប្រាស់ យកទៅដាក់ក្នុងកុំព្យួទ័ររបស់គេ ដើរតួជាម្ចាស់តែម្តង»។
លោក អ៊ូ ផាន់ណារិទ្ធ បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើឯកសារ (File) .exe .bat .vbs .ps1 .sh .msi .scr ដែលឯកសារទាំងនេះ ត្រូវបានកត់ចំណាំថា ជាឯកសារដែលខុសប្រក្រតី៕