移民经济整合与边境发展战略国家咨询研讨会开幕
| 分类 | 经济政策 |
|---|---|
| 事件时间 | 2026年2月10日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-02-10 17:21 |
新闻摘要
CDRI与ERIA共同举办为期两天的国家咨询研讨会,讨论移民经济整合及冲突后边境省份的发展战略。
📄 完整原文 ▶ 查看原文 →
[ENGLISH BELOW] ចាប់ផ្តើមថ្ងៃទី១ នៃការពិគ្រោះយោបល់ថ្នាក់ជាតិអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រជាជនចំណូលស្រុក និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី «ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រជាជនចំណូលស្រុក និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនក្រោយជម្លោះ»។ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលព្រឹកនេះ។ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ក៏មានវត្តមានចូលរួមពីឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម Tetsuya Watanabe ប្រធានវិទ្យាស្ថាន ERIA រួមជាមួយ បណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ វិទ្យាស្ថាន CDRI។ សិក្ខាសាលានេះប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ជាថ្ងៃទី១ នៃសិក្ខាសាលា យើងទទួលបានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ អ្នកអនុវត្តគម្រោង និងដៃគូអភិវឌ្ឍន៍ប្រមាណ ៥០ រូប ដែលចូលរួមផ្តល់បទបង្ហាញប្រកបដោយខ្លឹមសារ និងការសន្ទនាស៊ីជម្រៅអំពីទិដ្ឋភាពទូទៅនៃកម្មវិធីអន្តរាគមន៍សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រជាជនចំណូលស្រុក និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដោយផ្តោតលើការវាយតម្លៃ លទ្ធផល និងមាគ៌ាយុទ្ធសាស្ត្រឆ្ពោះទៅមុខ។ វិទ្យាស្ថាន CDRI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនជំនាញ អ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់ធាតុចូលទៅលើប្រធានបទដ៏សំខាន់នេះ។ Kicking off Day 1 of National Consultation on Economic Reintegration and Border-province Development Strategies On 10 February 2026, the Cambodia Development Resource Institute (CDRI), in collaboration with Economic Research Institute for ASEAN and East Asia (ERIA), successfully convened the National Consultation on “Economic Reintegration of Returnees and Border-Province Development Strategies in the Post-Conflict Period.” H.E. Pen Sopakphea, Secretary of State of the Ministry of Economy and Finance (MEF) and Chair of the Executive Committee of the National Social Protection Council (NSPC), delivered the opening remarks at the consultation this morning. The event was also attended by H.E. Kuoch Somean, Secretary of State of the Ministry of Labour and Vocational Training (MLVT), and convened by H.E. Tetsuya Watanabe, President of the Economic Research Institute for ASEAN and East Asia (ERIA), and Dr. Eng Netra, Executive Director of CDRI. The National Consultation is being held from 10 to 11 February 2026. Today as the first day, approximately 50 policymakers, researchers, practitioners, and development partners participated, contributing insightful presentations and fruitful dialogue on the economic reintegration of returnees and border-province development interventions, including assessments, intervention results, and ways forward for future development strategies. We extend our sincere gratitude to all speakers, panelists, and stakeholders for their valuable contributions and inputs on this important matter.