国公省边防警察枪击案进展:警方已掌握嫌疑人行踪
| 分类 | 社会新闻 |
| 事件时间 | 2026年4月3日至5日 |
| 事件地点 | 国公省国公市斯马奇棉芷分区 |
| 发布时间 | 2026-04-05 13:47 |
新闻摘要
国公省警方正全力追捕一名涉嫌于4月3日持AK步枪枪击造成一死一伤的边防警察。省警察局长表示已掌握嫌疑人线索,预计近期可将其抓捕归案。
ព័ត៌មានស្នងការខេត្តកោះកុង៖សមត្ថកិច្ចទទួលបានតម្រុយ មន្ត្រីនគរបាលព្រំដែនខេត្តកោះកុងដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ហើយ
ស្នងការនគរបាលខេត្តកោះកុង ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា សមត្ថកិច្ចមានតម្រុយក្នុងការតាមចាប់ខ្លួនជនសង្ស័យមនដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់យ៉ាងដូច្នេះថា : “មិនទាន់ចាប់បានទេ ប៉ុន្តែយើងមានតម្រុយ សមត្ថកិច្ចកំពុងតែតាម សមត្ថកិច្ចមានតម្រុយហើយ គិតថាមិនយូរទេ”។
សូមជម្រាបថា ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ០៣:៣៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធ AK ទៅលើជនរងគ្រោះចំនួន ២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរមានដូចជា:
១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។
២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង
សង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ៖ ផឹកស៊ីទាស់ពាក្យសំដីគ្នា។