劳工部拟引入国际职业认证标准 提升本地劳动力技能










分类政策
事件时间2026-05-12 09:00
地点金边
来源柬埔寨劳工部
发布时间2026/05/12 19:47
详情描述
2026年5月12日上午9时,柬埔寨劳工部国务秘书盛萨达(Seng Sakda)在金边劳工部总部,会见了CFIPEC柬埔寨公司总经理蔡苏塔(Chhay Sothea)及马来西亚IPEC创始人朱莉安娜·林(Juliana Lim)博士一行。双方就加强人力资源开发及引入国际职业认证标准展开讨论。
此次会谈的核心目标是将ISO/IEC 17024国际标准引入柬埔寨,旨在通过国际化的职业能力认证,提升柬埔寨劳动力的专业水平,使其在国内外就业市场中更具竞争力与认可度。
CFIPEC代表在会上详细介绍了公司的背景、职能及认证服务体系,并提出与劳工部开展深度合作的意向。合作重点涵盖人力资源开发及劳动力技能转型,具体包括技能提升(Upskilling)、转岗培训(Reskilling)及交叉技能培训(Cross-skilling)。通过这些培训与认证机制,旨在为柬埔寨青年及劳工提供符合国际标准的职业技能证明。
劳工部国务秘书对该合作意向表示支持,并强调了将国际标准引入本地职业培训的重要性。双方一致同意,后续将由劳工部专业官员与企业代表进行进一步磋商,以落实具体的合作方案。
📋 简要摘要 ▸
柬埔寨劳工部与CFIPEC柬埔寨及IPEC马来西亚代表会谈,计划引入ISO/IEC 17024国际标准,通过技能提升、转岗培训及交叉技能培训,增强柬埔寨劳动力在国内外市场的竞争力与职业认可度。
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន CFIPEC Cambodia និង IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សស្របតាមស្តង់ដាអន្តរជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការទទួលស្គាល់ជំនាញកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈផ្តល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ IPEC។
នាឱកាសនោះ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី បានជម្រាបជូនអំពីបេសកកម្មរបស់ខ្លួនក្នុងការនាំយកស្តង់ដា ISO/IEC 17024 មកអនុវត្តនៅកម្ពុជា ដើម្បីបញ្ជាក់ពីសមត្ថភាពបុគ្គល និងលើកកម្ពស់គុណភាពធនធានមនុស្សឱ្យមានភាពជឿជាក់ និងអាចទទួលស្គាល់បានទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។
ជាមួយនឹងការគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ស្តង់ដាអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីក្រុមហ៊ុនក៏បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ទសន្សវិស័យ បេសកកម្ម កម្មវិធី និងសេវាកម្មក្នុងការវាយតម្លៃសមត្ថភាពនិងផ្តល់វិញ្ញាបនបត្ររបស់ CFIPEC ដើម្បីក្លាយជាវេទិកាឈានមុខគេរបស់កម្ពុជាសម្រាប់វិញ្ញាបនបត្របញ្ជាក់សមត្ថភាព នវានុវត្តន៍កម្លាំងពលកម្ម និងឧត្តមភាពវិជ្ជាជីវៈដែលមានការទទួលស្គាល់ជាអន្តរជាតិ។
បន្ថែមពីនេះ អ្នកតំណាង CFIPEC ក៏បានបង្ហាញអំពីគោលបំណងក្នុងការសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើបរិវត្តកម្មកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងជំនាញ (Upskilling) ការរៀនជំនាញថ្មី (Reskilling) និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់ (Cross-skilling) ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមហ៊ុន និងសហការី ដោយឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើការផ្ទេរចំណេះដឹងដល់យុវជន ក៏ដូចជាពលករកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ តាមរយៈការពង្រឹងជំនាញ ការរៀនជំនាញថ្មី និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់។ មន្រ្តីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុននឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដោយសង្ឃឹមថានឹងសម្រេចបាននូវការបង្កើតកិច្ចសហការមួយប្រកបដោយផ្លែផ្កានាពេលឆាប់ៗខាងមុខនេះ៕
#MLVT #HENGSour